ក្រុមហ៊ុនចិនមួយទៀត ត្រៀមយក EV ចូលទីផ្សារជប៉ុនឆ្នាំក្រោយ បន្ទាប់ពី BYD

បន្ទាប់ពីមើលឃើញកំណើនលក់រថយន្តអគ្គិសនីនៅជប៉ុន របស់ BYD ដែលទើបតែចូលទីផ្សារមួយនេះ ក្រុមហ៊ុនចិនមួយទៀត ក៏គ្រោងនឹងបោះជំហានចូលផងដែរ គឺក្រុមហ៊ុន GAC។

ក្រុមហ៊ុនចិន GAC នឹងនាំយករថយន្តអគ្គិសនីរបស់ខ្លួន ចូលទីផ្សារជប៉ុន នៅរដូវក្តៅ ឆ្នាំ​២០២៦ ដោយចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកជប៉ុន M Mobility ដើម្បីចែកចាយលក់រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែលរថយន្តអគ្គិសនីដែល GAC គ្រោងយកទៅជប៉ុននោះ អាចជារថយន្ត Aion UT និង Aion V ដែលរថយន្តទាំង២នេះ ត្រូវបានឌីហ្សាញ​ស្របតាម​ស្តង់ដារសាកថ្ម CHAdeMO របស់​ប្រទេសនេះ និងធ្វើយ៉ាងណា​សម្រេចឲ្យបានការបញ្ជាទិញ ប្រមាណ ២ពាន់គ្រឿង ត្រឹមឆ្នាំ២០២៧។

គួរដឹងដែរថា នៅក្នុងប្រទេសចិន ក្រុមហ៊ុន GAC បានសហការរួមទុនគ្នាជាមួយក្រុមហ៊ុនជប៉ុនធំៗជាច្រើនដូចជា Honda, Toyota, Mitsubishi និង Hino ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម