Toyota RAV4 បំពាក់កញ្ចប់គ្រឿងតុបតែងពិសេស ៣ឈុតផ្សេងគ្នាដាក់លក់នៅទីផ្សារប្រទេសជប៉ុនជាពិសេស

ក្រុមហ៊ុន Toyota ទើបតែបានដាក់សម្ពោធរថយន្ត RAV4 ស៊េរីឆ្នាំ ២០២៦ ផ្ដល់ជូនជាមួួយជម្រើសគ្រឿងតុបតែងបន្ថែមយ៉ាងសម្បូរបែប។ ប៉ុន្តែយ៉ាងណាគួរសោកស្ដាយ សម្រាប់អតិថិជននៅប្រទេសអូស្ត្រាលីនិងអតិថិជនៅទីផ្សារអន្ដរជាតិ ព្រោះថារថយន្ដ RAV4 បំពាក់ជាមួយគ្រឿងបន្ថែមនេះមិនបានដាក់នៅទីនោះទេ។

New 2026 Toyota Rav4 | Baton Rouge, LA | Price LeBlanc Toyotaរថយន្ត Toyota RAV4 ជារថយន្ត SUV ខ្នាតមធ្យមពេញនិយមបំផុតនៅប្រទេសអូស្ត្រាលី។ វាមិនមែនជារឿងចម្លែកនោះទេ ដែលក្រុមហ៊ុនជប៉ុនតែងតែដាក់លក់គ្រឿងតុបតែងបន្ថែមយ៉ាងសម្បូរបែប លើរថយន្តដែលតត្រូវបានដាក់លក់នៅក្នុងទីផ្សារក្នុងស្រុករបស់ពួកគេ ហើយសម្រាប់រថយន្ដ Toyota RAV4 ស៊េរីឆ្នាំ ២០២៦ នេះក៏មិនមែនជាករណីលើកដំបូងដែរ។

យោងតាមព័ត៌មាននៅលើគេហទំព័ររបស់ Toyota Japan បានបង្ហាញពីកញ្ចប់គ្រឿងតុបតែងចំនួន ៣ ផ្សេងគ្នាសម្រាប់រថយន្ត RAV4 ថ្មី ដែលមានចាប់ពីកម្រិតតុបតែងបែបទន់ភ្លន់រហូតដល់កម្រិតរឹងមាំ។

Toyota launches new RAV4 accessory packages in Japan | Driveកញ្ចប់តុបតែង “Z Life Style” មកពីផ្នែករចនាម៉ូដ Modellista របស់ Toyota ផ្ដល់ឲ្យរថយន្ត RAV4 នូវរូបរាងបែប (Aero-optimised) ជាមួយនឹងអណ្ដាតកាងមុខពណ៌ដូចតួឡាន, កម្រាលឈ្នាន់ចំហៀង, កាងការពារជ្រុងក្រោយ, ប៉ាណាខាងមុខរាងសំណាញ់ដែលមកជំនួសបន្ទះសំប៉ែតរាងក្បាលញញួរ (Hammerhead) ស្ដង់ដារ និងយ៉ាន់ស្ព័រទំហំ ២០ អុីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លទ្ធផលដែលទទួលបាន គឺរូបរាងបែបវប្បធម៌ឡានតុបតែងបែប (Tuner culture) ដ៏ពេញនិយមបំផុតក្នុងសម័យឆ្នាំ ៩០ សម្រាប់រថយន្ត RAV4 ប្រភេទដែលបំពាក់កាងដូចទៅនឹងម៉ូដែលកម្រិត GX, GXL, XSE និង Cruiser នៅក្នុងប្រទេសអូស្ត្រាលី។

Toyota launches new RAV4 accessory packages in Japan | Driveកញ្ចប់តុបតែង (Adventure) អតិថិជនអាចជ្រើសរើសយកជម្រើសមួយក្នុងចំណោមជម្រើសពីរ ដែលត្រូវគ្នាជាមួយនឹងរចនាបថតួខ្លួនរបស់រថយន្ត RAV4 Outdoor នៅក្នុងប្រទេសជប៉ុន ដែលជារចនាបថប្រហាក់ប្រហែលនឹងរថយន្ត RAV4 Edge របស់អូស្ត្រាលី។

Toyota launches new RAV4 accessory packages in Japan | Driveកញ្ចប់តតុបតែង “Outdoor” លេងបន្ថែមដោយគ្រឿងតុបតែងរបស់ “JAOS Style”  គឺមានភាពលេចធ្លោខុសប្លែកពីគេស្រឡះតែម្ដង។ ដូចគ្នាទៅនឹងកញ្ចប់ JAOS ដែលមានសម្រាប់រថយន្តម៉ូឌែល Prado ដែរ រថយន្ត RAV4 នឹងទទួលបានការផ្លាស់ប្តូររូបរាងថ្មី ដែលត្រូវបានបំផុសគំនិតចេញពីរថយន្ត Off-road ។

ជម្រើសដែលមានក្នុងកញ្ចប់នេះរួមមាន៖ ប៉ាណាខាងលើប្រភេទបិទជិតបំពាក់លេងបន្ថែមជាមួយភ្លើងសញ្ញាពណ៌ទឹកក្រូចតូចៗចំនួន៤គ្រាប់នៅផ្នែកខាងមុខ (Orange marker lights), របាំងការពារជ្រុងកាងមុខដែលមានភ្លើង LED, គែមកង’រចនាដោយមានចាប់ខ្ចៅ, ឈ្នាន់ចំហៀងរាងមាំក្រាស់, ការបាំងភក់មានជម្រើសពណ៌ខ្មៅ ឬពណ៌ក្រហម និងគ្រឿងលម្អកាងក្រោយប្រភេទលោហៈ។

បន្ថែមពីនេះរថយន្ដ RAV4 “JAOS Style” បានបំពាក់មកជាមួយយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញរចនាបែបរថយន្តប្រណាំងរ៉ាលី (Rally-style) និងសំបកកង់ All-terrain ដើម្បីធានាថាវាពិតជាស័ក្ដិសមជាមួយរថយន្ដបែប Off-Road។ សម្រាប់អតិថិជនអូស្ត្រាលីក៏ដូចជាអតិថិជននៅទីផ្សារអាចនឹងខកចិត្ដដូចគ្នាដោយសារកញ្ចប់តុបតែងបែប Modellista និង JAOS ដែលលក់ដោយក្រុមហ៊ុន Toyota បច្ចុប្បន្នទាំងនេះនឹងមិនត្រូវបាននាំយកទៅកាន់ទីផ្សារអូស្ត្រាលីនិងទីផ្សារអន្ដរជាតិនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម