ទីផ្សារប្រកួតប្រជែងខ្លាំង! Porsche កាត់បន្ថយតំណាងចែកចាយនៅក្នុងប្រទេសចិនរបស់ខ្លួនចំនួន 30% ដើម្បីសន្សំថ្លៃចំណាយ

បន្ទាប់ពីមានការប្រែប្រួល និងប្រឈមមុខនឹងបញ្ហាការលក់ធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលនេះ ក្រុមហ៊ុន Porsche ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ បានសម្រេចអនុវត្តយុទ្ធសាស្ត្រថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងកាត់បន្ថយនូវតំណាងចែកចាយប្រហែល ៣០% នៅក្នុងប្រទេសចិន។ នេះបើយោងតាមការបញ្ជាក់របស់លោក Pan Liqi ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Porsche នៅក្នុងប្រទេសចិន។

ក្នុងនោះ ចំពោះមូលហេតុសំខាន់នៃការសម្រេចចិត្តនេះ គឺដើម្បីកាត់បន្ថយការចំណាយ និងយកប្រាក់ដែលបានសន្សំទៅវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បន្ថែមទៀត ខណៈចំនួនតំណាងចែកចាយសរុបវិញ នឹងត្រូវបន្ថយមកសល់ប្រហែល ៨០ កន្លែងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ កន្លងទៅ ការលក់រថយន្តរបស់ក្រុមហ៊ុន Porsche នៅក្នុងប្រទេសចិន បានធ្លាក់ចុះជាង ៥៦% ឯណ្ណោះ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ពោលគឺមានចំនួនលក់ត្រឹមតែ ៤១ ៩៣៨គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម