
ក្រុមហ៊ុន Jetour ដែលជាប្រេនរថយន្ត SUV របស់ក្រុមហ៊ុន Chery Group បានដាក់បង្ហាញរថយន្តជាច្រើនម៉ូឌែលនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Beijing Auto Show ឆ្នាំ ២០២៦ រួមមានម៉ូឌែល Jetour T8 និង Shanhai L10 និងរថយន្តគម្រូផ្សេងៗទៀត ស្ថិតក្រោមរចនាសម្ព័ន្ធខ្សែស្រឡាយផលិតផលដែលមានស្រាប់របស់ខ្លួន។
ការដាក់បង្ហាញនេះបានបង្ហាញនូវរថយន្តម៉ាកបែប “Travel+” របស់ក្រុមហ៊ុន Jetour រួមមានទាំងរថយន្ត SUV បែបប្រពៃណីប្រើសាំង និងម៉ូឌែលរថយន្តអគ្គិសនីប្រើសាំងលាយអគ្គិសនី (Plug-in Hybrid)។ គួរបញ្ជាក់ផងដែរ Jetour គឺជាប្រេនរថយន្តផ្ដោតសំខាន់លើការផលិតរថយន្តដែលមានតម្លៃសមរម្យ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់សម្រាប់គ្រួសារ សមត្ថភាពក្នុងការធ្វើដំណើរបែប Off-Raod។
សម្រាប់រថយន្ត Jetour T8 ត្រូវបានដាក់បង្ហាញក្នុងនាមជារថយន្ត SUV កៅអី ៣ នៅក្នុងខ្សែស្រឡាយផលិតផលរបស់ Jetour។ រថយន្ដនេះប្រើប្រាស់ការរចនារាងប្រអប់ (boxy design) ជាមួយនឹងសមាមាត្រតួខ្លួនបញ្ឈរខ្ពស់ ខ្ទង់ម៉ាស៊ីនខាងមុខខ្ពស់ និងរង្វង់កង់រាងជ្រុង។ យោងតាមរបាយការណ៍មួយបានរៀបរាប់ថា ម៉ូឌែលនេះមានទិសដៅរចនាផ្ដោតលើ “ប្រណីតភាព និងដើម្បីបង្ហាញពីអំណាចពេលបើកបេនៅលើដងផ្លូវ” នៅក្នុងគ្រួសាររថយន្ត SUV កំពុងរីកចម្រើនរបស់ Jetour។
លក្ខណៈបច្ចេកទេសនិងព័ត៌មានរបស់ Jetour T8 ត្រូវបានរាយការណ៍នៅក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញវានឹងបំពាក់មកជាមួយម៉ាសុីន 2.0T turbocharged អាចផលិតកម្លាំងប្រហែល ២៥៤ សេះ។ ម៉ូឌែលនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រោងឆ្អឹងប្រភេទ GAIA របស់ Jetour និងប្រព័ន្ធបូមដែលផ្ដោតលើការបើកបរ Off-road ទោះបីជាលក្ខណៈបច្ចេកទេសផលិតកម្មពេញលេញមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយក៏ដោយ។ ការរៀបចំផ្នែកខាងក្នុងរួមមានកៅអី ៣ ជួរ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៧ នាក់ អមដោយអេក្រង់កម្សាន្តកណ្តាលដ៏ធំ និងកុងទ័រឌីជីថលផងដែរ៕




















