ក្រុមហ៊ុន PETRONAS Lubricants International (PLI) ថ្មីៗនេះ បានបង្ហាញចេញនូវខ្សែផលិតផលថ្មីប្រេងម៉ាស៊ីនជំនាន់ក្រោយ PETRONAS Syntium ដែលជាផ្នែកមួយនៃការដាក់ឱ្យប្រើប្រាស់ជាសកលជាដំណាក់កាល ដែលមានរូបមន្តធ្វើឱ្យប្រសើរឡើង បំពេញតាមស្តង់ដារ API SQ និង ILSAC GF-7 ចុងក្រោយបំផុត។
គូរដឹងថា ប្រេងម៉ាស៊ីន PETRONAS Syntium Supreme ផ្សំឡើងជាមួយបច្ចេកវិទ្យា CoolTech+™ ដើម្បីបង្កើនការការពារម៉ាស៊ីន និងប្រសិទ្ធភាពប្រេងឥន្ធនៈសម្រាប់ការបើកបរដែលមានកម្លាំងសន្ទុះខ្ពស់។ ផលិតផលថ្មីនេះ ត្រូវបានអភិវឌ្ឍឡើងតាមរយៈបទពិសោធន៍នៃការឈ្នះពាន Formula One រាប់ទសវត្សរ៍ និងជំនាញ Fluid Technology Solutions™។

ខ្សែផលិតផលនៃប្រេងម៉ាស៊ីនថ្មីជំនាន់ថ្មីនេះ ត្រូវបានផ្តល់ជម្រើស ៤ប្រភេទ ដើម្បីបំពេញតាមតម្រូវការជាក់លាក់សម្រាប់ប្រភេទម៉ាស៊ីនរថយន្តផ្សេងៗគ្នា ចាប់ពីម៉ាស៊ីនដែលមានដំណើរការខ្ពស់ និងម៉ាស៊ីនជប៉ុន រហូតដល់យានយន្តប្រើប្រាស់ប្រចាំថ្ងៃ និងម៉ាស៊ីន Hybrid ដោយរួមមានដូចជា៖
• PETRONAS Syntium Supreme៖ រចនាឡើងសម្រាប់យានយន្តដែលមានដំណើរការខ្ពស់។ ដោយមានបច្ចេកវិទ្យា CoolTech+™ វាកាត់បន្ថយការសឹករិចរិលរបស់ម៉ាស៊ីន និងបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈរហូតដល់ 13%។
• PETRONAS Syntium Supreme GLV2៖ ផលិតឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ម៉ាស៊ីនរបស់ជប៉ុន។ ការអនុម័ត JASO GLV-2 ធានាបាននូវប្រសិទ្ធភាពប្រេងឥន្ធនៈកាន់តែប្រសើរឡើងរហូតដល់ 19%។
• PETRONAS Syntium Prime៖ ការការពារម៉ាស៊ីនដែលអាចទុកចិត្តបាន និងប្រើប្រាស់បានយូរសម្រាប់យានយន្តប្រចាំថ្ងៃ ដោយមានបច្ចេកវិទ្យា Active Defense™ ដើម្បីធានាបាននូវដំណើរការដែលមានស្ថិរភាពនៅគ្រប់លក្ខខណ្ឌបើកបរប្រចាំថ្ងៃ សម្រាប់ការបើកបរដោយគ្មានភាពតានតឹង។
• PETRONAS Syntium Hybrid៖ ត្រូវបានរចនាឡើងជាពិសេសដើម្បីបំពេញតម្រូវការពិសេសនៃប្រព័ន្ធថាមពលកូនកាត់។ បច្ចេកវិទ្យា CoolTech-H™ ផ្តល់ការការពារគោលដៅក្នុងអំឡុងពេលប្រតិបត្តិការម៉ាស៊ីន Stop-Start ញឹកញាប់ និងឆ្លងកាត់សីតុណ្ហភាពប្រតិបត្តិការទាបដែលជាលក្ខណៈធម្មតានៃប្រតិបត្តិការកូនកាត់។

លោកស្រី Noorhana Abdul Habib នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន PETRONAS Lubricants International បានមានប្រសាសន៍ថា “ ផលិតផលប្រេងរំអិល PETRONAS Syntium ថ្មី គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការច្នៃប្រឌិតថ្មីនៃប្រេងរំអិល ដោយផ្តល់នូវដំណោះស្រាយដែលមានគុណភាពល្អឥតខ្ចោះដល់អ្នកបើកបរនៅទូទាំងប្រទេសម៉ាឡេស៊ី និងអាស៊ី។
ដំណើរការដោយរូបមន្តជំនាន់ក្រោយស្របតាមស្តង់ដារ API SQ ចុងក្រោយបំផុត វាជួយបង្កើនប្រសិទ្ធភាពប្រេងឥន្ធនៈ និងដំណើរការម៉ាស៊ីន ដោយផ្តល់អំណាចដល់អ្នកបើកបរជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ដែលផ្តល់នូវឧត្តមភាពក្នុងគ្រប់ការបើកបរ”។ ផលិតផល PETRONAS Syntium ស៊េរីថ្មីស្រឡាងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី ជប៉ុន និងទីផ្សារអឺរ៉ុបដែលបានជ្រើសរើស ហើយក៏គ្រោងពង្រីកនៅក្នុងទីផ្សារសំខាន់ៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕















