Acura ចាប់ផ្តើមផលិតឡានស្ព័រ Hybrid ម៉ូដែល Acura NSX Type S ឆ្នាំ២០២២ ហើយ

Acura បានប្រកាសថា ផលិតកម្មនៃរថយន្តស្ព័រ Hybrid របស់ខ្លួនម៉ូដែល NSX Type S ស៊េរីឆ្នាំ ២០២២ បានចាប់ផ្តើមនៅមជ្ឈមណ្ឌលផលិតកម្ម Performance Manufacturing Center (PMC) របស់ខ្លួន នៅទីក្រុង Marysville រដ្ឋ Ohio សហរដ្ឋអាមេរិក ហើយ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើនិយាយថា ការផលិតទាំងអស់សរុប ៣០០គ្រឿង ត្រូវបានគេកក់ទុកក្នុងរយៈពេលតិចជាង ២៤ ម៉ោង បន្ទាប់ពីការបើកឲ្យកក់នៅក្នុងខែសីហា។ Acura បន្ថែមថា ផលិតកម្មនៃរថយន្ត NSX Type S នឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដល់ពេលនេះ ក្រុមហ៊ុន Acura ផលិតបានរថយន្ត NSX Type S ឆ្នាំ២០២២ ចំនួន ២គ្រឿងហើយ ដោយមានពណ៌ប្រផេះគ្រើម Gotham Grey ដូចគ្នា។ សូមបញ្ជាក់ថា រថយន្ត NSX Type S ថ្មីនេះខុសពីម៉ូដែល NSX ធម្មតាត្រង់ថា វាមានបំពាក់យ៉ាន់កង់ ៥កាំ, សម្បកកង់ Pirelli P-Zero, ប្រព័ន្ធ adaptive damper system កែកុនថ្មី, ដំបូល carbon-fiber មកស្តង់ដារ និងសន្យាថាផ្តល់ការបើកបរកាន់តែប្រសើរជាងមុន។

រថយន្ត NSX Type S ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីន twin-turbo V6 ជាមួយប្រព័ន្ធ Hybrid ដែលប្រើម៉ូទ័រអគ្គិសនីចំនួន ៣ អាចបង្កើតកម្លាំងបានសរុប ៦០០សេះ និងកម្លាំងរមួល ៦៦៧ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៩វគ្គ ប្រភេទ dual-clutch៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម