រថយន្ត Acura ILX ស៊េរីឆ្នាំ២០២០ បានចេញលក់ជាផ្លូវការ ជាមួយនឹងតម្លៃចាប់ពី ២៥ ៩០០ដុល្លារលើទីផ្សារបរទេស។
ILX ថ្មីបានផ្លាស់ប្តូរជាច្រើនពីស៊េរីចាស់ រួមទាំងរូបរាងកាន់តែស្ព័រជាងមុន, បច្ចេកវិទ្យា AcuraWatch មកស្តង់ដារ និងអាប់ដេតបច្ចេកវិទ្យាក្នុងរថយន្ត ដូចជា Apple CarPlay និង Android Auto ជាដើម។
វាចែកចេញជា ៣ម៉ូដែល គឺ ILX Premium, ILX Technology និង ILX A-Spec បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ i-VTEC ទំហំ៤ស៊ីឡាំង មានកម្លាំង២០១សេះ ប្រើប្រអប់លេខ៨វគ្គ។
ក្រៅពីបច្ចេកវិទ្យា AcuraWatch ក្នុងនោះរថយន្ត Acura ILX ឆ្នាំ២០២០ ក៏បំពាក់មុខងារសុវត្ថិភាពជាច្រើនដូចជា Collision Mitigation Braking System with Forward Collision Warning, Lane Keeping Assist, Adaptive Cruise Control និង Road Departure Mitigation with Lane Departure Warning មកស្តង់ដារតែម្តង។
រថយន្តប្រភេទ Sedan នេះមានចំនួន ៧ពណ៌ គឺ ខ្មៅ (Majestic Black Pearl), ក្រហម (Performance Red Pearl), ត្នោត (Canyon Bronze Metallic), ខៀវ (Apex Blue Pearl), ស (Platinum White Pearl), ទឹកប្រាក់ (Lunar Silver Metallic) និងប្រផេះ (Modern Steel Metallic)៕