រថយន្ត Acura ILX បានទទួលការ Update ថ្មី សម្រាប់ស៊េរីឆ្នាំ ២០១៩ ជាមួយនឹងការរចនាផ្នែកខាងមុខយ៉ាងទាក់ទាញ។
Acura អះអាងថា ILX នេះទទួលបានការអាប់ដេតថ្មី ជាពិសេសគឺ ប៉ាណាខាងមុខដែលមានរូបរាងដូចគ្រាប់ពេជ្រ និង ចង្កៀងគុជច្រើនគ្រាប់ ប្រភេទ LED យ៉ាងស៊ីវីល័យ។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏បំពាក់ចង្កៀង LED ផងដែរ។
ផ្នែកខាងក្នុងរបស់ ILX ក៏បានអាប់ដេតថ្មី ដោយបំពាក់កៅអីស្ព័រ , គ្រឿងតុបតែងថ្មី រួមទាំងប្រព័ន្ធ Infotainment System ដែលមានមុខងារ Android Auto និង Apple CarPlay ទៀតផង។
គ្រប់ម៉ូដែល ILX ស៊េរីថ្មីទាំងអស់ រួមទាំង ILX A-Spec, RDX និង MDX សុទ្ធតែបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ AcuraWatch ដោយក្នុងនោះរួមមានមុខងារជាច្រើន ដូចជា Forward Collision Warning, Lane Keeping Assist, Collision Mitigation Braking System, Road Departure Mitigation with Lane Departure Warning និង Adaptive Cruise Control ជាដើម។
Acura ILX នៅតែបំពាក់ម៉ាស៊ីនដដែល គឺ ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២០១ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ Dual-clutch។ វាមានតម្លៃចាប់ពី ២៥ ៩០០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក៕