Acura ILX ឆ្នាំ ២០១៩ កែរូបរាងថ្មី ស្អាតខ្លាំង តម្លៃតែជាង ២ ម៉ឺនដុល្លារ

រថយន្ត Acura ILX បាន​ទទួល​ការ​ Update ថ្មី សម្រាប់​ស៊េរី​ឆ្នាំ ២០១៩ ជាមួយ​នឹង​ការ​រចនា​ផ្នែក​ខាង​មុខ​យ៉ាង​ទាក់ទាញ។

Acura អះអាងថា ILX នេះ​ទទួល​បាន​ការ​អាប់ដេត​ថ្មី ជា​ពិសេស​គឺ ប៉ាណា​ខាង​មុខដែលមាន​រូបរាងដូច​គ្រាប់​ពេជ្រ និង ចង្កៀងគុជ​ច្រើន​គ្រាប់ ប្រភេទ LED យ៉ាង​ស៊ីវីល័យ។ ចំណែកឯ​ផ្នែក​ខាង​ក្រោយ​វិញ វា​ក៏​បំពាក់​ចង្កៀង LED ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​ក្នុង​របស់ ILX ក៏​បាន​អាប់ដេត​ថ្មី ដោយ​បំពាក់​កៅអី​ស្ព័រ , គ្រឿង​តុបតែង​ថ្មី រួមទាំង​ប្រព័ន្ធ Infotainment System ដែលមានមុខងារ Android Auto និង Apple CarPlay ទៀត​ផង។

គ្រប់​ម៉ូដែល ILX ស៊េរី​ថ្មី​ទាំង​អស់ រួម​ទាំង ILX A-Spec, RDX និង MDX សុទ្ធតែ​បំពាក់​បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ AcuraWatch ដោយ​ក្នុង​នោះ​រួម​មាន​មុខងារ​ជា​ច្រើន ដូចជា Forward Collision Warning, Lane Keeping Assist, Collision Mitigation Braking System, Road Departure Mitigation with Lane Departure Warning និង Adaptive Cruise Control ជាដើម។

Acura ILX នៅ​តែ​បំពាក់​ម៉ាស៊ីន​ដដែល គឺ ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២០១ សេះ ដំណើរការជាមួយប្រអប់លេខ​អូតូ ៨ វគ្គ ប្រភេទ Dual-clutch។ វាមានតម្លៃចាប់ពី ២៥ ៩០០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម