Acura MDX ប្រភេទ PMC Edition ឆ្នាំ២០២០ ដំឡើងដោយដៃ ថ្លៃជាងប្រភេទធម្មតាជិត២ម៉ឺនដុល្លារ

ក្រុមហ៊ុន Acura បានបង្ហាញតម្លៃនៃរថយន្ត MDX ប្រភេទ PMC Edition ស៊េរីឆ្នាំ២០២០ ដែលដំឡើងដោយដៃផ្ទាល់ នៅ Performance Manufacturing Center (PMC) ក្នុងទីក្រុង Marysville រដ្ឋ Ohio សហរដ្ឋអាមេរិក ដោយអ្នកជំនាញដែលដំឡើងរថយន្ត Acura NSX ដែរ។

រថយន្ត Acura MDX PMC Edition ស៊េរីថ្មី ដែលកំពុងដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក មានតម្លៃចាប់ពី ៦៣ ៧៤៥ដុល្លារ។ បើប្រៀបធៀបទៅ វាថ្លៃជាង Acura MDX ស៊េរីឆ្នាំ២០២០ធម្មតា ដល់ទៅ ១៨ ៣៥០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា MDX PMC Edition ដែលនឹងផលិតត្រឹម ៣៣០គ្រឿងនេះ បំពាក់ Option មកពេញបឹបតែម្តង ដោយមានទាំង Advance Package តម្លៃ ៦ ៧៥០ដុល្លារ និង A-Spec តម្លៃ ៣ ៥០០ដុល្លារ។

រថយន្ត SUV នេះបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ Direct-injected iVTEC ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប្រព័ន្ធប៉ុងពីរ Super-Handling All-Wheel Drive (SH-AWD)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម