Acura RDX ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ អាប់ដេតឌីហ្សាញ និងបច្ចេកវិទ្យាកាន់តែប្រសើរ

ក្រុមហ៊ុន Acura បានប្រកាសចេញរថយន្ត RDX ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដែលទទួលបានការអាប់ដេតលើឌីហ្សាញ និងបច្ចេកវិទ្យាកាន់តែប្រសើរ។

រថយន្ត Acura RDX ឆ្នាំ២០២២ ទទួលបានការបំផុសឌីហ្សាញកាត់តាមម៉ូដែល Acura MDX ដោយក្នុងនោះវាបានបំពាក់ប៉ាណាមុខថ្មី, រន្ធបឺតខ្យល់បញ្ឈរ, កាងក្រោយថ្មី, បំពង់ស៊ីម៉ាំងភ្លោះ, បន្ថែមពណ៌ថ្មី Liquid Carbon Metallic ក៏ដូចជាអាប់ដេតយ៉ាន់ ១៩ និង ២០អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់កុងទ័រឌីជីថលទំហំ ៧អ៊ីញថ្មី ក៏ដូចជាមុខងារ Android Auto និង Apple CarPlay ឥតខ្សែ, Amazon Alexa និង មុខងារស្វែងរកចំណត ផងដែរ។

រថយន្ត Acura RDX ឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧២សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និងមានជម្រើស Option ប៉ុងពីរ Super Handling All-Wheel Drive ជាមួយបច្ចេកវិទ្យា Torque Vectoring ទៀតផង។

បន្ថែមពីនេះ រថយន្ត RDX ថ្មីក៏បានកែកុនលើប្រព័ន្ធបូម និងម៉ូដបើកបរ Integrated Dynamics System ដែលមាន ៤ ប្រភេទ គឺ Normal, Comfort, Sport និង Snow។

ក្រៅពីនោះ បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាមានបំពាក់មុខងារជាច្រើនដូចជា forward collision warning, pedestrian automatic emergency braking, blind spot, Lane Change Assist, traffic sign recognition និង front and rear low-speed braking ផងដែរ។

គួរឲ្យដឹងថា រថយន្ត Acura RDX ឆ្នាំ២០២២ នឹងចេញលក់នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះតែម្តង ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម