All-new Honda Freed ជំនាន់ថ្មីប្រើ Hybrid បង្ហាញខ្លួនផ្លូវការជាលើកដំបូងនៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការជាលើកដំបូងនៃរថយន្ត All-new Honda Freed ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid នៅក្នុងទីផ្សារប្រទេសជប៉ុន គ្រោងនឹងចេញលក់នៅខេមិថុនា ឆ្នាំ ២០២៤ ។

All-new Honda Freed ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ( e:HEV ) ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ រួមទាំងប្រព័ន្ធសុវត្ថិភាព Honda Sensing safety system ដែលបញ្ចូលនៅមុខងារប្រព័ន្ធផ្តល់សញ្ញាព្រមានពីផ្នែកចំហៀង BTS ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់ Honda Freed មានភ្ជាប់មកជាមួយប៉ាណា រួមទាំងកាងមុខគ្មានស៊ុម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ ក៏ដូចជាទ្វាររូតសងខាងដើរដោយថាមពលអគ្គិសនីជាដើម ។

ចំពោះនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងផ្តល់នៅភាពទូលាយ កៅអីខាងមុខត្រូវបានរចនាឡើងដើម្បីងាយស្រួលចេញ-ចូល ខណៈពេលដែលកៅអីជួរទី ៣ ស្តើងជាងមុនសម្រាប់ភបត់នៅពេលមិនប្រើប្រាស់ បន្ថែម​ជាមួយ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ខាង​ក្រោយ​សម្រាប់​ផាសុកភាព​របស់​អ្នក​ដំណើរ​នៅ​ជួរ​ទី ២ និង​ទី ៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម