ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Toyota Yaris ចាប់ពីឆ្នាំ២០២០ លែងមានលក់នៅអាមេរិកទៀតហើយ

Toyota Yaris ចាប់ពីឆ្នាំ២០២០ លែងមានលក់នៅអាមេរិកទៀតហើយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota បានសម្រេចឈប់ផលិត និងលក់រថយន្ត Yaris នៅសហរដ្ឋអាមេរិកទៀតហើយ បន្ទាប់ពីស៊េរីឆ្នាំ២០២០។

ប្រភពដដែលអះអាងថា Toyota នឹងឈប់ផលិតរថយន្ត Yaris នៅចុងខែមិថុនានេះតែម្តង ក៏ដោយសារតែតម្រូវការរថយន្តតួខ្ពស់កើតឡើងខ្លាំង ហើយរថយន្តខ្នាតតូចលក់មិនដាច់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ រថយន្ត Toyota Yaris នៅតែមានលក់នៅលើទីផ្សារប្រទេសដទៃទៀត។ កាលពីឆ្នាំ២០១៩ រថយន្ត Toyota Yaris លក់ដាច់ត្រឹមចំនួន ២ ១៨១គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក និងក្នុងឆ្នាំ២០១៨ លក់ដាច់ត្រឹម ១ ៩៤០គ្រឿង។ គួរឲ្យដឹងថា កាលពីឆ្នាំ២០០៨ រថយន្ត Yaris លក់ដាច់រហូតដល់ទៅ ១០២ ៣២៨គ្រឿងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម