Aston Martin ត្រៀមប្រកាសចេញឡានថ្មីពីរម៉ូដែលនៅខែសីហានេះ

[ទីផ្សារបរទេស] ក្នុងកម្មវិធី Pebble Beach Concours d’Elegance ដែល​ត្រៀម​ប្រព្រឹត្តិទៅនៅ​ថ្ងៃទី​២១ ខែ​សីហា ខាង​មុខនេះ Aston Martin បាន​ប្រកាស​អំពី​ផែនការ​ដាក់បង្ហាញ​រថយន្តថ្មីចំនួនពីរម៉ូដែលក្នុងកម្មវិធី។

Aston Martin មិនបាននិយាយលម្អិតអ្វីច្រើនទេអំពីរថយន្តថ្មី ប៉ុន្តែបានបង្ហើបថា​រថយន្ដដែល​បង្ហាញ​ចេញ​នឹង​ជា​រថយន្ត​ដ៏​ពិសេស ជាម៉ូដែលដែលផ្ដាច់មុខបំផុត ដើម្បី​អបអរសាទរដល់​ខួបទី១០ឆ្នាំនៃរថយន្តប្រភេទ Q by Aston Martin។ បន្ថែម​ពី​នេះ​ មាន​រថយន្ត​ថ្មីមួយទៀតដែល​ផ្ដោតសំខាន់​លើ​សមត្ថភាពខ្លាំងផងដែរ។

ពាណិជ្ជកម្ម

នៅក្នុងកម្មវិធីដដែលនេះ Aston Martin ក៏នឹង​ចែករំលែកអំពី​ការអភិវឌ្ឍន៍​នៃរថយន្តម៉ាស៊ីនកណ្ដាលម៉ូដែល Valhalla ផងដែរ ដោយ​រថយន្តនេះ​នឹងត្រូវបង្ហាញជាមួយគ្រឿងបរិក្ខារខាងក្នុងដែលទទួលបានការកែសម្រួលថ្មី។

ជាចុងក្រោយ នៅក្នុងកម្មវិធីនេះ Aston Martin ក៏នឹងមានការដាក់បង្ហាញរថយន្ត DBX707 ដោយ​ភ្ញៀវ​កិត្តិយសដែល​ត្រូវ​បាន​អញ្ជើញ​នឹង​អាចបើកបរសាកល្បងរថយន្តមហាកម្លាំងនេះ ជាមួយការបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ៤,០លីត្រ ៨ស៊ីឡាំង ដែល​ផលិតកម្លាំងបាន ៦៩៧សេះ៕

Sponsored