Aston Martin ប្រកាសជំហរបន្តលក់ឡានប្រើម៉ាស៊ីនរហូតដល់ឆ្នាំ ២០៣០

ត្បិត​ថា​ឧស្សាហកម្ម​យានយន្ត​បាន​ដើរ​ឆ្ពោះ​ទៅ​កាន់​​​ប្រព័ន្ធ​អគ្គិសនី រួម​និង​ការ​រឹតត្បិត​​នៅ​ប្រទេស​មួយ​ចំនួន​ក្ដី ​ប៉ុន្តែ Aston Martin មិន​មាន​ផែនការ​បោះបង់​រថយន្ត​ប្រើ​ម៉ាស៊ីន​ដំណើរ​ការ​ដោយ​​ប្រេង​ឥន្ធនៈ​ទាំង​ស្រុង​នោះ​ទេ។

​​លោក Lawrence Stroll អ្នក​ដឹក​នាំ​នៅ Aston Martin បាន​និយាយ​ដូច​នេះ​ថា ៖ ​នៅ​ត្រឹម​ឆ្នាំ ២០៣០ នឹង​មាន​ ៥% នៃ​អាជីវកម្ម​នៅ​តែ​ជា​ប្រភេទ​រថយន្ត​ដំណើរ​ការ​ដោយ​​ប្រេង​ឥន្ធនៈ។ ខ្ញុំ​មិន​រំពឹង​ថា​រថយន្ត​ប្រភេទ​នេះ​នឹង​បាត់បង់​ពី​ពិភពលោក​ទាំង​ស្រុង​នោះ​ទេ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​​ការ​ប្រកាស​ជំហរ​ចំពោះ​ការ​បន្ត​ការ​ផលិត​រថយន្ត​ដំណើរ​ការ​ដោយ​​ប្រេង​ឥន្ធនៈ​​​សម្រាប់​រយៈ​ពេល​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​នោះ ​គឺ​ស្រប​ពេល​ដែល​​ចក្រភព​អង់គ្លេស​​​បាន​ប្រកាស​​ហាមឃាត់​មិន​ឲ្យ​មាន​​រថយន្ត​ដំណើរ​ការ​ដោយ​​ប្រេង​ឥន្ធនៈ​ថ្មីៗ​​លក់​លើ​ទីផ្សារ​ចាប់​ពី​ឆ្នាំ ២០៣០។ ទោះ​យ៉ាងណាក្ដី Aston Martin ក៏​នៅ​មាន​ជម្រើស​​ទីផ្សារ​ផ្សេង​ក្រៅ​ពី​ចក្រភព​អង់គ្លេស​ផង​ដែរ៕​​​
​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម