រថយន្ត DBX គឺជារថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន Aston Martin ហើយក្រុមហ៊ុនសង្ឃឹមថាអាចលក់រថយន្តនេះបានយ៉ាងហោចណាស់ ៤ ពាន់គ្រឿងនៅទូទាំងពិភពលោក ក្នុងរយៈពេល ១២ ខែដំបូងនៃការចេញលក់។
ការដឹកជញ្ជូនរថយន្ត DBX ទៅកាន់អតិថិជនកំណត់ថានឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ ២០២០ ខាងមុខ។ លោក Andy Palmer ជានាយកប្រតិបត្តិក្រុមហ៊ុនបានបង្ហាញជំនឿជាក់ថាប្រសិនបើដល់ចំណុចកំពូលខ្លាំង ក្រុមហ៊ុនអាចលក់រថយន្តបានដល់ ៥ ពាន់គ្រឿងក្នុងមួយឆ្នាំ។
ទីផ្សារធំជាងគេសម្រាប់ DBX គឺសហរដ្ឋអាមេរិក និងប្រទេសចិន ដោយជាមួយរថយន្តនេះលោក Palmer និយាយថាវាត្រូវបានឌីហ្សាញដោយមានអតិថិជនចិន និងអាមេរិកនៅក្នុងចិត្ត។ បច្ចុប្បន្ននេះDBX មានជម្រើសម៉ាស៊ីន ៤,០ លីត្រ Twin-Turbo ៨ ស៊ីឡាំង ដែលមានកម្លាំង ៥៥០ សេះ អាចស្ទុះដល់ ១០០ គ.ម/ម៉ ក្នុងពេល ៤,៥ វិនាទី និងជិះបានលឿនបំផុត ២៩១ គ.ម/ម៉៕