បច្ចុប្បន្ននេះរថយន្ត Aston Martin Vantage រថយន្ត Aston Martin DB11 និងរថយន្ត Aston Martin DBX គឺមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង របស់ Mercedes-AMG។ យ៉ាងណាក្ដី Aston Martin នឹងមិនប្រើម៉ាស៊ីននេះយូរទៀតនោះទេ។
បើតាមវិបសាយ Autocars បានឲ្យដឹងថា Aston Martin នឹងចាប់ផ្ដើមផលិតម៉ាស៊ីន Hybrid V6 ថ្មីសម្រាប់រថយន្តគ្រប់ម៉ូដែលរបស់ខ្លួន បន្ទាប់ពីម៉ាស៊ីននេះបំពាក់លើរថយន្តម៉ូដែល Valhalla ដែលចេញឆ្នាំ ២០២២ រួច។
ដោយសារតែម៉ាស៊ីន Hybrid V6 ថ្មីរបស់ Aston Martin ជាប្រភេទ Modular និងមានបំពាក់នូវប្រព័ន្ធជំនួយអេឡិចត្រូនិករួចជាស្រេចនោះ អាចឲ្យវាដំណើរការជាមួយប្រព័ន្ធប្រអប់លេខលើរថយន្ត Aston Martin នាពេលបច្ចុប្បន្នបាន ហើយអ្វីដែលសំខាន់គឺវានឹងអាចផលិតកម្លាំងបានខ្លាំងដូចម៉ាស៊ីន V8 របស់ AMG ថែមទៀតផង៕