Aston Martin DBX ប្រភេទ Performance ថ្មី លេចចេញរូបរាងខ្លះៗហើយ!

[ទីផ្សារ​បរទេស] បន្ទាប់ពីវីដេអូ Tease បានចេញកាលពីសប្តាហ៍មុន ឥឡូវនេះក្រុមហ៊ុន Aston Martin បានបង្ហើបពីរូបរាងនៃរថយន្ត DBX ប្រភេទ Performance ថ្មី ដែលហៅថា DBX S។

បើតាមរូបភាពបែបងងឹតៗរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសខាងលើ បានបង្ហាញឲ្យឃើញរូបរាងផ្នែកចំហៀងនៃម៉ូដែល Aston Martin DBX S ភ្ជាប់ជាមួយនឹងសារ “the world’s most powerful luxury SUV” ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

DBX S នោះក៏មានបំពាក់យ៉ាន់កង់ថ្មីធំជាងមុន ឌីហ្សាញបែប 5 double-spokes, កាងមុខថ្មី មានរន្ធបឺតខ្យល់ និង អំពូលបំភ្លឺពេលថ្ងៃថ្មី ខុសពីម៉ូដែល DBX ធម្មតា, កាងកាត់ខ្យល់ splitter ថ្មី, កាងក្រោយ rear spoiler ធំជាងមុនបន្តិច ព្រមទាំង កាងក្រោយ ជាមួយ rear diffuser ថ្មីទៀតផង។

ថ្វីបើគេមើលមិនឃើញច្បាស់ទាំងអស់នូវរូបរាងទាំងមូលរបស់វា ប៉ុន្តែគេរំពឹងថា DBX S ក៏នឹងមានបំពាក់ប៉ាណាមុខធំជាងមុន ហើយប្រើប្រព័ន្ធស៊ីម៉ាំង ៤ ផងដែរ។

គួរឲ្យដឹងថា រថយន្ត Aston Martin DBX S នឹងមានបំពាក់ម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាងម៉ូដែល DBX ធម្មតា។ DBX ប្រភេទស្តង់ដារ ប្រើម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៥៤២សេះ ខណៈម៉ាស៊ីន twin-turbo ចំណុះ ៥,២លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំង ៧១៥សេះ ដែលមានប្រើលើម៉ូដែល Aston Martin DBS Superleggera ទំនងអាចបង្ហាញខ្លួនលើ DBX Sនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម