Aston Martin បានខិតខំខ្លាំងបំផុតក្នុងការអភិវឌ្ឍម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,០ លីត្រ ៦ ស៊ីឡាំង ហើយពេលនេះក្រុមហ៊ុនបានបញ្ចេញវីដេអូ និងរូបភាពបង្ហាញអំពីម៉ាស៊ីនថ្មីនេះ។
ម៉ាស៊ីននេះមានឈ្មោះសម្គាល់ថា TM01 ដែលវានឹងម៉ាស៊ីនដែល Aston Martin ឌីហ្សាញដោយខ្លួនឯងដំបូងចាប់តាំងពីឆ្នាំ ១៩៦៨ មក ដែលនឹងត្រូវប្រើប្រាស់លើរថយន្ត Valhalla នៅឆ្នាំ ២០២២។ ម៉ាស៊ីននេះក៏នឹងត្រូវប្រើលើរថយន្ត Aston Martin ផ្សេងទៀតនាថ្ងៃអនាគតផងដែរ។
ម៉ាស៊ីននេះមានការឌីហ្សាញបែប “Hot V” ដែលអាចឲ្យវាផ្ដល់នូវកម្លាំងល្អ អាចទ្រាំទ្រជាមួយប្រព័ន្ធអគ្គិសនី និងអាចបន្ថយទម្ងន់ឲ្យបានស្រាលជាងធម្មតា ២០០ គីឡូក្រាម។ Aston Martin មិនទាន់បានបង្ហាញលក្ខណៈសម្បត្តិលម្អិតរបស់ម៉ាស៊ីននេះនៅឡើយទេ។ ប៉ុន្តែតាមឯកសារអំពី Valhalla ដែលក្រុមហ៊ុនចែកដល់ហាងលក់រថយន្តកាលពីឆ្នាំមុន បានបញ្ជាក់អំពីគោលដៅនៃកម្លាំង ១០០០ សេះ។
ម៉ាស៊ីនលើរថយន្ត Valhalla រំពឹងថាអាចឲ្យរថយន្តស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេល ២,៥ វិនាទី និងមានល្បឿនអតិបរមា ៣៥៤ គ.ម/ម៉៕