ត្បិតថាឧស្សាហកម្មយានយន្តបានដើរឆ្ពោះទៅកាន់ប្រព័ន្ធអគ្គិសនី រួមនិងការរឹតត្បិតនៅប្រទេសមួយចំនួនក្ដី ប៉ុន្តែ Aston Martin មិនមានផែនការបោះបង់រថយន្តប្រើម៉ាស៊ីនដំណើរការដោយប្រេងឥន្ធនៈទាំងស្រុងនោះទេ។
លោក Lawrence Stroll អ្នកដឹកនាំនៅ Aston Martin បាននិយាយដូចនេះថា ៖ នៅត្រឹមឆ្នាំ ២០៣០ នឹងមាន ៥% នៃអាជីវកម្មនៅតែជាប្រភេទរថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ខ្ញុំមិនរំពឹងថារថយន្តប្រភេទនេះនឹងបាត់បង់ពីពិភពលោកទាំងស្រុងនោះទេ។”
ការប្រកាសជំហរចំពោះការបន្តការផលិតរថយន្តដំណើរការដោយប្រេងឥន្ធនៈសម្រាប់រយៈពេលច្រើនឆ្នាំបន្តបន្ទាប់ទៀតនោះ គឺស្របពេលដែលចក្រភពអង់គ្លេសបានប្រកាសហាមឃាត់មិនឲ្យមានរថយន្តដំណើរការដោយប្រេងឥន្ធនៈថ្មីៗលក់លើទីផ្សារចាប់ពីឆ្នាំ ២០៣០។ ទោះយ៉ាងណាក្ដី Aston Martin ក៏នៅមានជម្រើសទីផ្សារផ្សេងក្រៅពីចក្រភពអង់គ្លេសផងដែរ៕