Aston Martin ផ្អែមមាត់នឹងរឿងលក់ឡានបានច្រើនជាងឆ្នាំមុនរហូតដល់ ៨២%

[ទីផ្សារបរទេស] ក្រុមហ៊ុន Aston Martin បានរាយការណ៍​ពីការលក់​ដ៏​ជោគជ័យ​កាលពីឆ្នាំ​២០២១កន្លងទៅ ដោយ​ការ​លក់​រថយន្ត​ជា​សកលមានការកើនឡើងរហូតដល់ ៨២% បើធៀបនឹងការលក់កាលពីឆ្នាំ២០២០។

ក្រុមហ៊ុនរថយន្តប្រណីតមួយនេះបានឲ្យដឹងថាកាលពីឆ្នាំកន្លងទៅខ្លួនអាចលក់រថយន្តបានសរុប ៦ ១៧៨គ្រឿង ដែលកើនឡើង ៨២% ធៀបនឹងឆ្នាំ២០២០ ខណៈដែលការលក់នៅសហរដ្ឋអាមេរិកមានកំណើន ១១៥% ជាមួយចំនួនលក់សរុប ១ ៩៨៤គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារអាមេរិកគឺជាទីផ្សារសំខាន់មួយសម្រាប់ Aston Martin ដោយចំនួនលក់លើទីផ្សារនេះគឺស្មើនឹង ៣២% នៃចំនួនលក់ជាសកល​របស់​ក្រុមហ៊ុន ហើយ​ក៏​មាន​ចំណែក ២៨% នៃ​ប្រាក់ចំណូលដែលទទួលបានផងដែរ។

លទ្ធផលលក់ដ៏អស្ចារ្យនេះដែរ ច្បាស់ណាស់ថាគឺដោយសារតែរថយន្ត DBX ដែលជារថយន្ត SUV ដំបូងគេរបស់ក្រុមហ៊ុន ហើយជាមួយការប្រកាសចេញរថយន្ត DBX707 កាលពីថ្មីៗកន្លងទៅ នឹងបន្តធ្វើឲ្យរថយន្តត្រកូល DBX ជារថយន្ត​ដែល​ពេញ​និយម​ជាងគរបស់ម៉ាក Aston Martin ហើយក្រុមហ៊ុនសង្ឃឹមថា SUV មហាកម្លាំងនេះនឹងជួយដណ្ដើមទីផ្សាររថយន្តពី Lamborghini Urus និង Ferrari Purosangue ដែលត្រៀមប្រកាសចេញឆាប់ៗផងដែរ។

ម៉ាករថយន្តកំពូលប្រណីតរបស់អង់គ្លេសមួយនេះក៏បានធ្វើការកត់សម្គាល់ថាកើនឡើងនៃចំនួនលក់នេះក៏ដោយសារមានការផ្លាស់ប្ដូរ​ផ្ទៃក្នុង ដែលដឹកនាំដោយ​លោក Ferrari Purosangue ជា​ប្រធាន​ប្រតិបត្តិ និងលោក Tobias Moers ជានាយកប្រតិបត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម