Audi Q6 បង្ហាញខ្លួនជាផ្លូវការនៅទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពី ៧មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Audi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Audi Q6 ជា​ផ្លូវ​ការ​ជាមួយ​នឹង​តម្លៃ​លក់​មុន ៧៤ ០២១ ដុល្លារ ដល់ ៩៦ ២២៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត​លក្ខណៈ​គ្រួសារ Q6 ត្រូវបានរចនាជាមួយប៉ាណាមុខថ្មី ព្រមទាំងមានរន្ធខ្យល់​រាង​ជ្រុង​ធំតុបតែង​ដោយ​ក្រូម​បញ្ឈរ ចង្កៀង​មុខប្រភេទ LED តុបតែង​ដោយ​​ក្រូម៉េ។ ចំហៀងរចនាជាពីរពណ៌ ដំបូលពណ៌ខ្មៅ ថាសកង់ស្ព័រពណ៌ខ្មៅប្រភេទ 5-spoke ។ ខណៈចង្កៀងក្រោយ LED Dot Matrix អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនិងកាងខាងក្រោយត្រូវបានស្រោបជាមួយនឹងក្រូម៉េផងដែរ។

ពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងយ៉ាងប្រណិត និងផាសុកភាពមាននៅក្នុងម៉ូដែលដែលមាន ៦-៧កៅអី វាត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានប្រភេទ LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំធំដល់ទៅ ១០,១ អ៊ីញ និងផ្ទាំងបញ្ជាម៉ាស៊ីនត្រជាក់ទំហំ ៨,៦ អ៊ីញ ឧបករណ៍បំពងសំឡេង BAND & OLUFSEN និងប្រអប់ប្តូរលេខអេឡិចត្រូនិករបស់ Audi ដើម។

រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន 4th Gen EA888​ ចំណុះ ២,០​ លីត្រ  turbocharger ទំហំ ៦ ស៊ីឡាំង ផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ៕

Sponsored