Audi RS Q8 ឆ្នាំ២០២០ កម្លាំងជិត ៦០០សេះ ឯតម្លៃក៏មិនធម្មតា

ក្រុមហ៊ុន Audi បានប្រកាសតម្លៃលក់ជាផ្លូវការនៃរថយន្ត SUV កំពូលកម្លាំងរបស់ខ្លួនម៉ូដែល RS Q8 ស៊េរីឆ្នាំ២០២០ ដែលនឹងមានតម្លៃចាប់ពី ១១៣ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Audi RS Q8 ថ្មីនេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៩១សេះ។ វាប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ quattro AWD។ SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ពាណិជ្ជកម្ម

ក្រៅពីនោះ RS Q8 ក៏មានបំពាក់លក្ខណៈពិសេសផ្សេងទៀត ដូចជា ប្រព័ន្ធចង្កូតវិលកង់ទាំង៤ all-wheel steering, ប្រព័ន្ធទប់លំនឹង active roll stabilization, ប្រព័ន្ធប៉ុង quattro sport rear differential, ប្រព័ន្ធបូម adaptive air suspension និង ហ្វ្រាំង carbon ceramic brake ផងដែរ។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីង, ប្រព័ន្ធសំឡេង Bang & Olufsen 3D Sound System ចំនួន ១៧គ្រាប់ និង ដៃចង្កូតស្បែក Valcona មកស្តង់ដារតែម្តង៕

Sponsored