Genesis ចេញរថយន្ត G70 Shooting Brake ឆ្នាំ២០២២ សម្រាប់ទីផ្សារអូស្រ្តាលី ​

រថយន្ត Genesis G70 Shooting Brake ស៊េរីឆ្នាំ២០២២ ប្រហែលមិនមានលក់នៅទីផ្សារអាមេរិកទេ ប៉ុន្តែមិនមែនមានន័យថានៅអឺរ៉ុបមានលក់តែមួយទីផ្សារប៉ុណ្ណោះនោះឡើយ ដោយខណៈពេលនេះដែលរថយន្តនេះបានដាក់លក់នៅទីផ្សារអូស្ត្រាលី។

ក្រុមហ៊ុន Genesis​​​ បានបញ្ចេញរថយន្តម៉ាក G70 Shooting Brake កាលពីដើមឆ្នាំនឹងមានលក់ទីផ្សារក្រៅប្រទេស​ ។ សម្រាប់នៅអូស្ត្រាលី នឹងមានលក់ផ្តាច់មុខជាមួយ Entry-level ម៉ាស៊ីន Turbocharged ចំណុះ ២.០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចបង្កើតកម្លាំងបាន ២៤០ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ហើយប៉ុងមួយវល់កង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល G70 Shooting Brake មានតែមួយជម្រើសតែប៉ុណ្ណោះនៅក្នុងទីផ្សារអូស្ត្រាលីដែលមានតម្លៃចាប់ពី​ ៥៦,២២២ ដុល្លារ ដែលបានរួមបញ្ចូលមុខងារសំខាន់ៗដូចជា Forward Attention Warning, Driver Attention Warning with Leading Vehicle Departure Alert, Forward Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Blind-Spot Collision-Avoidance Assist Rear, Smart Cruise Control, Blind-Spot View Monitor, Lane Keeping Assist and Lane Following Assist ។

តាមស្តង់ដារ G70 Shooting Brake ភ្ជាប់មកជាមួយកញ្ចប់ដ៏ប្រណិតរួមមានពូកស្បែក​ Nappa leather រចនាបែប G Matrix Style និងមានអេក្រង់កំសាន្តទំហំ ១២,៥ អ៊ីញ និងកុងទ័រ Digital ប្រភេទ 3D ។ អតិថិជនក៏អាចជ្រើសរើសកញ្ចប់រចនាបែប Sport Line ដោយមិនគិតថ្លៃរួមមាន ថាសកង់បែបស្ព័រទំហំ ១៩ អ៊ីញ ប៉ាណាស្ព័រ តួរខ្លួនណ៌ខ្មៅ និងឈ្នាន់បែបស្ព័រ។

លក្ខណៈពិសេសស្តង់ដារផ្សេងទៀត G70 Shooting Brake របស់អូស្ត្រាលីក៏មានដំបូលបើក Panoramic glass, កៅអីខាងមុខមានមុខងារកម្ដៅនិងខ្យល់ចេញចូល, កញ្ចក់ប្រភេទអេឡិចត្រូនិច និង​កន្លែងសាកឥតខ្សែស្តង់ដារ​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម