BAIC Stone 01 ប្រភេទ SUV ជើងខ្លាំងខាង Off-Road ប្រើម៉ាស៊ីន Plug-in hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BAIC Stone 01 ប្រភេទ SUV ផ្តោតលើការបើកបរផ្លូវលំបាកៗ ឬ Off-Road នៅលើគេហទំព័រមួយនៅក្នុងប្រទេសចិន ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ៤២ ០៩៧ ដុល្លារ ដល់ ៧០ ១៦២ ដុល្លារ នៅទិផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨៦៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០១០ ម.ម ។ BAIC Stone 01 ប្រើការរចនារាងជាប្រអប់ដូចទៅនឹង Defender និង Range Rover ដោយប៉ាណាមុខរាងជាជ្រុង ជាប់ចង្កៀង​មុខ​រាង​អក្សរ Y កាង​ខាង​មុខ​ពណ៌​ខ្មៅ កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ ប្រអប់​ដំបូល​ត្រូវ​បាន​បំពាក់​ដោយសេនស័រមុខងារ​ឆ្លាតវៃ ចង្កៀងខាងក្រោយត្រូវបានរចនាឡើងបញ្ឈរ ជាមួយនឹងសំបកកង់ទំនេរខាងក្រោយជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមិនទាន់បញ្ចេញព័ត៌មានលម្អិតនៃផ្នែកខាងក្នុងនៅឡើយទេ ប៉ុន្តែឯកសារបង្ហាញថា រថយន្ត SUV នឹងមានកៅអី ៦ និង ៧ កៅអី ជាមួយនឹងការកំណត់រចនាសម្ព័ន្ធបីជួរ ។ លើសពី នឹងរួមបញ្ចូលនៅប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាច្រើនផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ BAIC Stone 01 ដំណើរការដោយម៉ាស៊ីន Plug-in hybrid ចំណុះ ១,៥ លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រអគ្គិសនិចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៦៩ សេស និងបានបំពាក់ដោយអាគុយប្រភេទ Ternary lithium-ion battery ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម