![RE-thumbnail-1-copy-2-2 copy 5](https://camboauto.com/wp-content/uploads/2023/05/RE-thumbnail-1-copy-2-2-copy-5-47-696x366.jpg)
[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិត BMW ទើបតែបានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BMW 5 Series នៅក្នុងប្រទេសអ៊ីតាលី និងបានពិភាក្សាជាមួយប្រធានផ្នែកឌីហ្សាញរបស់ BMW លោក Domagoj Dukec នៅ Villa D’Este បានឲ្យដឹងថា BMW កំពុងសម្លឹងមើលក្នុងការផលិតរថយន្តភីកអាប់ផងដែរ ។
គួរឲ្យដឹងថា ក្រុមអ្នកឌីស្សាញ Kleber Silva ធ្លាប់បានផលិតឡើងជារថយន្ត BMW xM Truck ដោយការរចនាគឺផ្អែកលើគ្រោងឆ្អឹងរបស់ភិកអាប់ RAM 1500 ឆ្នាំ ២០១៩ ។ ដូចគ្នានេះដែរ សម្រាប់រថយន្តភីកអាប់ BMW ត្រូវបានគេរំពឹងថា នឹងឃើញជារថយន្តភីកអាប់ខ្នាតតូចនៅលើតួរថយន្ត BMW X5 ដ៏រឹងមាំ។
យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្ត BMW មិនទាន់បង្ហើបអ្វីច្រើនទៀតទេអំពីគម្រោងក្នុងការផលិតរថយន្តភីកអាប់ ដូច្នេះ យើងត្រូវតែបន្តតាមដានអំពីគម្រោងនេះបន្តទៀត៕