BMW ចេញម៉ូដែលពិសេស យក Style ដូចរថយន្ត Maybach មួយគ្រឿងតម្លៃ ៤០ម៉ឺនដុល្លារ

332

រថយន្ត BMW 7-Series Shining Shadow Special Edition ទើបតែត្រូវបានក្រុមហ៊ុន BMW ប្រកាសចេញជាផ្លូវការនៅក្នុងពីព័ណរថយន្តទីក្រុងស៊ាងហៃ ដែលជារថយន្តមួយដែលមាន Style ដូចគ្នានឹងរថយន្ត Mercedes Maybach។

រថយន្តប្រណីតខ្នាតធំមានពណ៌តួរខ្លួនពីរពណ៌ដោយដំបូលមានពណ៌ទឹកប្រាក់(Cashmere Silver) និងតួរខ្លួនខាងក្រោមមានពណ៌ក្រហមឈាមជ្រូក(Aventurine)។ រថយន្ដនេះផលិតឡើងដោយមានចំនួនកំណត់ត្រឹមតែ ២៥ គ្រឿង សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លៃ ២,៦ លានយ័ន ឬ ៤០ ម៉ឺនដុល្លារ។

Sponsored

ក្រុមហ៊ុន BMW និយាយថា ខ្លួនបានចំណាយពេល ៦-៧ ថ្ងៃ ដើម្បីប៉ូលា និងបាញ់ថ្នាំលើរថយន្តនេះ។ លើសពីនេះទៀតថាសកង់ស្ព័រមានទំហំដល់ទៅ ២០ អ៊ីញ ដែលជួយឱ្យរថយន្តមើលទៅឆើតឆាយថែមទៀតផង។

កាន់តែពិសេស ផ្នែកខាងក្នុងនៃរថយន្ត BMW 7-Series Shining Shadow Special Edition បានបំពាក់ជាមួយគ្រឿងបរិក្ខា និងវត្ថុធាតុដើមថ្មីៗ និងទំនើបៗ ដើម្បីបង្កើនអោយកាន់តែមានពិសេសទ្វេឡើង។ តួរយ៉ាងដូចជាកៅអីអង្គុយត្រូវបានគ្របដណ្ដប់ដោយស្បែក Merino ពណ៌ស ជាដើម។

រថយន្ត BMW 7-Series នេះដំណើការដោយម៉ាស៊ីនចំណុះ ៦,0លីត្រ Turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំងចំនួន ៥៧៧ សេះ និងកម្លាំងបង្វិល ៨៥០ញ៉ូតុនម៉ែត្រ ព្រមទាំងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ដោយចំណាយពេលត្រឹម ៣,៨វិនាទីប៉ុណ្ណោះ៕

Sponsored