BMW ចេញរថយន្ត 2-Series Gran Coupe ឆ្នាំ២០២០ រាងឡើងតូចច្រលឹង

BMW ទើបតែបានប្រកាសពីតម្លៃនៃរថយន្ត Sedan ខ្នាតតូច ម៉ូដែល 2-Series Gran Coupe ស៊េរីឆ្នាំ២០២០ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលនឹងចេញលក់នៅខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

រថយន្តតួទាបទ្វារ៤ នេះចែកចេញជា ២ម៉ូដែល គឺ 2-Series Gran Coupe 228i xDrive មានតម្លៃចាប់ពី ៣៨ ៤៩៥ដុល្លារ និង M235i xDrive មាននតម្លៃចាប់ពី ៤៦ ៤៩៥ដុល្លារ។ វាមានប្រវែង ៤,៥ម៉ែត្រ ទទឹង ១,៨ម៉ែត្រ និងកម្ពស់ ១,៤ម៉ែត្រ ហើយមានប្រវែងពីកុងមុខទៅកង់ក្រោយ ២,៦ម៉ែត្រ។

ពាណិជ្ជកម្ម

BMW 228i xDrive ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦វិនាទីគត់ ហើយមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក BMW M235i xDrive ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ៣០១សេះ ហើយប្រើពេលតែ ៤,៦វិនាទី និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាស្តង់ដារ វានឹងបំពាក់យ៉ាន់ Alloy ទំហំ ១៧អ៊ីង, ចង្កៀង LED, អំពូលកាត់អ័ព្ទ, កៅអីមុខចុច, អេក្រង់បង្ហាញព័ត៌មានទំហំ ៨,៨អ៊ីង ជាដើម។ ក្រៅពីនោះ BMW ក៏ផ្តល់ Option មួយចំនួន ដូចជា កុងទ័រ Live Cockpit Pro ទំហំ ១០,២៥អ៊ីង និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីងផងដែរ៕

Sponsored