BMW បញ្ចប់ការផលិតឡាន i3 ជាមួយប្រភេទពិសេសពណ៌មាសចំនួន១៨គ្រឿង

[ទីផ្សារបរទេស] រថយន្ត BMW i3 បានបិទបញ្ចប់ការផលិត​ជាមួយ​ប្រភេទ​ពិសេស​ចំនួន ១៨គ្រឿង ដែល​នឹង​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​ជួល​រថយន្ត CarVia ដែលស្ថិតនៅប្រទេសអាល្លឺម៉ង់។

រថយន្ត BMW i3 សរុបជាង ២៥ម៉ឺនគ្រឿង ត្រូវបានផលិតក្នុងអំឡុងពេលដែលការផលិតបើកដំណើរការ ហើយ​នៅ​ថ្ងៃ​ទី​២ ខែ​សីហា រថយន្ត​ចំនួន ១៨គ្រឿង ចុងក្រោយ​ត្រូវបានប្រគល់​ជូន​ក្រុមហ៊ុន CarVia ដោយ​រថយន្ត​ទាំង​មាន​ប្រើ​ប្រាស់​ពណ៌ Galvanic Gold យ៉ាងពិសេស។

ពាណិជ្ជកម្ម

ការចុះផ្សាយរបស់ Bimmer បានឲ្យដឹងថារថយន្តទាំងនេះនឹងមានជួលឲ្យជិះតាមរយៈក្រុមហ៊ុន CarVia ក្នុង​តម្លៃ​ប្រមាណ ៤១​ដុល្លារ ក្នុងមួយថ្ងៃ។

ការ​ដឹក​ជញ្ជូន​រថយន្ត BMW i3 ទាំងនេះ គឺក្រោយពី BMW បាន​អបអរ​សាទរ​ដល់​ខួប​ទី​៩ឆ្នាំ​នៃ​ការ​ផលិតរថយន្ត BMW i3 ​ជា​មួយ​​ការ​ប្រកាស​ចេញ​ប្រភេទ​ពិសេសឈ្មោះថា Home Run Edition ដែល​មាន​ផលិត​ត្រឹម​ ១០​គ្រឿង​ប៉ុណ្ណោះ៕

Sponsored