BMW បង្ហាញរាងឡានអគ្គិសនីថ្មី ម៉ូដែល i4 ត្រៀមចេញលក់ឆ្នាំ២០២១

ក្រុមហ៊ុន BMW បានបង្ហាញរថយន្តអគ្គិសនីហៅថា Concept i4 ដែលយករូបរាងពីម៉ូដែល 4 Series Gran Coupe នាថ្ងៃអនាគត។ ប៉ាណាផ្នែកខាងមុខដ៏ធំសម្បើមរបស់វា នឹងត្រូវប្រើលើម៉ូដែល i4 នេះ ក៏ដូចជារថយន្តអគ្គិសនីផ្សេងទៀតរបស់ BMW នាថ្ងៃអនាគត។

ក្រុមហ៊ុន BMW អះអាងថា i4 នឹងចូលសង្វាក់ផលិតកម្មនៅឆ្នាំក្រោយ។ វានឹងបំពាក់អាគុយអគ្គិសនីដែលមានកម្លាំងដល់ ៥៣០សេះ អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ ហើយប្រើពេលត្រឹមតែ ៤,០វិនាទីប៉ុណ្ណោះ សម្រាប់ការជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i4 នឹងក្លាយជាគូប្រជែងរបស់រថយន្ត Tesla Model S និង Audi E-Tron GT ជាដើម។ ទោះជាយ៉ាងណា ក្រុមហ៊ុន BMW មិនទាន់បានបង្ហាញពីតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម