BMW បញ្ចេញគំរូរថយន្តអគ្គិសនីជាមួយបច្ចេកវិទ្យាដែលរថយន្តអគ្គិសនីដទៃមិនធ្លាប់មាន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ BMW Neue Klasse X ដែលមានបំពាក់នៅបច្ចេកវិទ្យាសាកថ្ម Bi-Directional charging ដែលរថយន្តកំពុងសាកថ្ម និងអាចផ្ទេរថាមពលទៅកាន់ឧបករណ៍ផ្សេងក្នុងពេលតែមួយបាន គ្រោងនឹងបង្ហាញខ្លួនជាផ្លូវនៅចុងឆ្នាំ ២០២៥ ។

គំរូរថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Neue Klasse platform ជំនាន់ថ្មី និងគាំទ្រទៅដល់បច្ចេកវិទ្យា eDrive Technology ដែលមានកម្លាំងខ្លាំងជាងមុនដល់ទៅ ២០% ព្រមទាំងមុខងារ 800-volt architecture ដែលធ្វើការឲ្យសាកថ្មលឿនជាងមុន ៤០% បើប្រៀបធៀបទៅនឹងម៉ូដែលអគ្គិសនីរបស់ BMW បច្ចុប្បន្ន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅវិញ BMW Neue Klasse X មានបំពាក់ប៉ាណា kidney grille ទំហំតូច យកលំនាំតាមរថយន្ត BMW 1500 ក្នុងឆ្នាំ ១៩៦១ ចង្កៀងមុខ LED ដែលមានមុខងារដ៏សំបូរបែប ក៏ដូចជាថាសកង់ស្ព័ររចនាថ្មី និងចង្កៀងក្រោយឌីស្សាញបែបអនាគតផងដែរ ។

ជាមួយគ្នានេះ Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW បាននិយាយថា គំរូរថយន្តអគ្គិសនីសុទ្ធនេះ បានបង្ហាញពីភាពទូលំទូលាយនៃស៊េរីរថយន្ត BMW នាពេលអនាគតរបស់យើង ហើយរថយន្តនេះ គឺមានមុខងារច្រើនជាងមិនត្រឹមជាប្រើសម្រាប់រថយន្តប៉ុណ្ណោះនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម