BMW XM Label Red បង្ហាញខ្លួនជាមួយកម្លាំងខ្លាំងផុតលេខក្នុងត្រកូល M

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BMW XM Label Red ថ្មីទាំងស្រុង ហើយវាជារថយន្តម៉ូដែល M ដែលមានថាមពលខ្លាំងបំផុតដែលមិនធ្លាប់ផលិត ជាមួយតម្លៃលក់ចាប់ពី ១៨៥ ០០០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ចំណុះ ៤,៤ លីត្រ Turbo V8 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៧៣៨ សេស និងកម្លាំងរមួល ៩៩៧ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើពេល ៣,៧ វិនាទី ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គប្រភេទ M Steptronic និងមានអាគុយទំហំ ១៩,២ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយប្រើថាមពលអគ្គិសនីបានចម្ងាយ ៤៨ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥១១០ មម ទទឹង ២០០៥ មម កំពស់ ១៧៥៥ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣១០៥ មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅវិញ BMW XM ប្រភេទ SUV នេះ បានតុបតែងយ៉ាង preimium ជាមួយពណ៌ខ្មៅ និងឆ្នូតពណ៌ក្រហម បំពាក់ប៉ាណាមុខឲ្យឈ្មោះថា Twin kidney grille អបសងខាងដោយចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២៣ អ៉ីញ បំពង់ស៊ីមាំងភ្លោះនៅផ្នែកខាងក្រោយចំនួន ៤ និងចង្កៀងក្រោយប្រភេទ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានកាតុបតែងយ៉ាងប្រណិតជាមួយពណ៌ខ្មៅ និងពណ៌មាស បំពាក់ដោយស្បែកប្រភេទ Vintage Coffee Merino ជាមួយស្បែក Nappa និង Alcnatara អំពូល LED ចំនួន ១០០ បំពាក់នៅលើពិដាន រន្ធម៉ាស៊ីនត្រជាក់ ៤ តំបន់ ឧបករបំពង់សំឡេងម៉ាក Hamman Kardon ១៥ ចំនុច និងប្រព័ន្ធ IDrive 8 ជំនាន់ចុងក្រោយ ។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់នូវប្រព័ន្ធជំនួយអ្នកបើកបរដ៏ធំទូលាយបំផុតដែលមិនធ្លាប់មាននៅក្នុងរថយន្ត BMW ។

គួរបញ្ជក់ផងដែរថា BMW XM Label Red នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Auto Shanghai International Motor Show ហើយការផលិតនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ ២០២៣  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម