Bugatti ចេញលក់ Chiron ស៊េរីពិសេស តម្លៃថោកបំផុត ៣,៣ លានដុល្លារ ផលិតត្រឹម ២០គ្រឿងក្នុងលោក

Bugatti ទើប​បាន​​បង្ហាញ​រថយន្ត​ផលិត​មាន​ចំនួន​កំណត់​​​ពីរ​​ប្រភេទ​នៃ​ម៉ូដែល Chiron ដែល​មាន​ឈ្មោះ​ថា​ Noire Sportive និង Noire Élégance។

រថយន្ត​ទាំង​ពីរ​គឺ​ផលិត​ចេញ​ដោយ​ទទួល​បាន​គំនិត​ពី​ម៉ូដែល Bugatti La Voiture Noire បង្ហាញ​មុខ​កាល​ពី​ដើម​ឆ្នាំ​ដែល​មាន​​ផលិត​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។

ពាណិជ្ជកម្ម

ចំពោះ​រូបរាង​ខាង​ក្រៅ​របស់​ Noire Élégance មាន​ស្រោប​ដោយ​សរសៃ​កាបូន​យ៉ាង​ទាក់​ទាញ។ វា​មាន​នូវ​កង់​ថ្មី, មាន​ដុំ​ហ្វ្រាំង​ពណ៌​ខ្មៅ ហើយ​កញ្ចក់​មើល​ចំហៀង​មាន​​រចនា​ដោយ​ពណ៌​​រលើបរលោង។ ចំណែក​ផ្នែក​ខាង​ក្នុង​វិញ​មាន​រំលេច​ដោយ​សារធាតុ​ស្បែក​ពណ៌​ថ្មី។

Chiron Noire Sportive ឯណោះ គឺ​មាន​​ស្រោប​នូវ​សរសៃ​កាបូន​ពី​ខាង​ក្រៅ​ដូច​គ្នា។ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​វិញ​គឺ​មាន​រំលេច​ដោយ​ពណ៌​ខ្មៅ​លើ​ផ្នែក​​ជា​ច្រើន ច្រើន​ជាង​លើ​ម៉ូដែល​ Élégance។

សរុប​ទៅ Bugatti នឹង​​ផលិត​រថយន្ត​ត្រកូល Noire នេះ​ត្រឹម ២០ គ្រឿង​ប៉ុណ្ណោះ ដោយ​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ប្រមាណ ៣,៣ លាន​ដុល្លារ។ ការ​ដឹក​ជញ្ជូន​នឹង​ចាប់​ផ្ដើម​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០២០ ហើយ​អតិថិជន​ដែល​បាន​ធ្វើ​ការ​កុម្ម៉ង់​ Chiron Sport អាច​ប្ដូរ​បន្ថែម​រូបរាង​ខាង​ក្រៅ​ និង​ខាង​ក្នុង​ឲ្យ​ដូច​ជា Noire បាន​ដោយ​បន្ថែម​ប្រមាណ ១១ ម៉ឺន​ដុល្លារ៕​​​

Sponsored