Bugatti ដំណើរការកម្មវិធីលក់ឡានមួយទឹក មានធានាមួយឆ្នាំ

[ទីផ្សារបរទេស] ការទិញរថយន្តមហាកម្លាំង អាចជាការចំណាយខ្ពស់ ប៉ុន្តែពេលនេះ Bugatti បានដាក់ចេញកម្មវិធីលក់​រថយន្ត​មួយ​ទឹក​​មាន​ការទទួលស្គាល់គុណភាពត្រឹមត្រូវ ដើម្បីជួយកាត់ការបន្ថយរបស់អតិថិជនដែលចង់ប្រើប្រាស់រថយន្តនេះ។

កម្មវិធីលក់រថយន្តមួយទឹកនេះ​ បានកំណត់ថា​រថយន្តម៉ូដែល Chiron មួយទឹក នឹងមានមកជាមួយ​នូវ​ការ​ធានា​រយៈពេល​មួយ​ឆ្នាំ ដែល​មាន​សុពលភាព​ពិសេសដូចជាការធានារបស់ Bugatti សម្រាប់រថយន្តម៉ូដែលថ្មីៗអ៊ីចឹងដែរ ពោល​គឺ​មាន​ធានា​លើ​គ្រប់​ផ្នែក និង​អាចប្រើប្រាស់បាននៅតាម​មជ្ឈមណ្ឌលផ្លូវការគ្រប់​ទីតាំងលើពិភពលោក។

ពាណិជ្ជកម្ម

ដោយឡែក សម្រាប់រថយន្ត Veyron វិញ ការពារ​មិន​សំបូរបែបដូចជារថយន្ត Chiron ឡើយ ប៉ុន្តែ​មាន​គ្រប​ដណ្ដប់​​លើ​ផ្នែក​បច្ចេកទេស គ្រឿងអេឡិចត្រូនិក និងមានរ៉ាប់រងលើ​ថ្លៃ​ចំណាយផងដែរ។

និយាយអំពីការជួសជុលក្នុងការធានានេះ នឹងត្រូវធ្វើឡើងដោយដៃគូផ្លូវការរបស់ Bugatti ហើយនឹងមានប្រើប្រាស់តែគ្រឿង​បន្លាស់​សុទ្ធតែប៉ុណ្ណោះ។ ជាការបន្ថែមពិសេស អ្នកទិញរថយន្ត Bugatti មួយទឹកនឹងទទួលបានសេវាកម្ម​ថែទាំផ្ដាច់​មុខ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដំបូង៕

Sponsored