Bugatti ធ្វើតេស្តល្បឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងរបស់ Chiron នៅសហរដ្ឋអាមេរិក (មានវីដេអូ)

[បរទេស] Bugatti បានរៀបចំកម្មវិធីបទពិសោធន៍ Bugatti 400 Drive នៅមជ្ឈមណ្ឌល Kennedy Space Center សហរដ្ឋអាមេរិក ដោយបានអញ្ចើញអតិថិជនរបស់ខ្លួនចំនួន ១៨ នាក់ ត្រូវបានបណ្តុះបណ្តាលជាមួយអ្នកជំនាញ Pilote Officiel ដើម្បីទទួលបាទពិសោធន៍អាចឈានដល់ល្បឿនលើសពី ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទន្ទឹមនឹងនេះ លោក Christophe Piochon ប្រធានក្រុមហ៊ុន Bugatti Automobiles បាននិយាយថា “កាលពីប៉ុន្មានឆ្នាំមុនការសម្រេចបាន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោងតម្រូវឲ្យមានការរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុត។ ប៉ុន្តែបច្ចុប្បន្ន នៅក្នុងពិភពនៃរថយន្តស្ព័រទំនើប Bugatti ដែលត្រូវបានផលិតឡើងដោយវិស្វកម្ម និងរចនាយ៉ាងល្អិតល្អន់របស់យើង យើងបានបើកដំណើរការនេះដល់អតិថិជនរបស់យើងដោយសុវត្ថិភាពទាំងស្រុង និងអនុញ្ញាតឲ្យពួកគេនៅអ្វីមួយដែលមនុស្សតិចតួចបំផុតមិនធ្លាប់មាន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីឈានទៅដល់ល្បឿនរបស់ Chiron អ្នកបើកបរត្រូវប្រើប្រាស់ត្រូវភ្ជាប់ជាមួយ Top Speed Key នៅពេលនោះ រថយន្តនឹងបន្ទាបកំពស់ទៅដី និងកាង spoiler បើកឡើងដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយភាពធន់នៃខ្យល់ និងកាត់បន្ថយសម្ពាធលើប៉ុងសខាងមុខ ដោយផ្លាស់ប្តូរទីតាំងនៃស្លាបទាំងពីរនៅកង់ខាងមុខ។

គួរឲ្យដឹងថា ទោះបីជា Bugatti Chiron ប្រើពេលត្រឹមតែ ១១ វិនាទី អាចរត់បានចម្ងាយ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងឈានឡើងដល់ ៤០២ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែរថយន្តមានសមត្ថភាពលើសពីនេះទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម