BYD បញ្ចេញ Dolphin មុខមាត់ថ្មី សាកថ្មម្តងជិះបាន ៥២០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី គ្រោងនឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់រំពឹងចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ១៧ ៩០០ ដុល្លារ ។

new
old

BYD Dolphin ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ២៨០ ម.ម វែងជាងមុន ១ ៥៥ ម.ម, ទទឹង ១ ៧៧០ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០  ម.ម ។ បើប្រៀបធៀបជាមួយនឹងម៉ូដែលចាស់ មូដែលថ្មីត្រូវបានឌីស្សាញថ្មីទៅលើផ្នែកខាងមុខ រួមទាំងរន្ធខ្យល់ខាងក្រោមក៏បានផ្លាស់ប្តូរ ឡូហ្គោ “Build Your Dream” ខាងក្រោយ ត្រូវបានប្តូរមក​ជា​ឡូហ្គោ BYD ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED ត្រូវបានកែសម្រួលឡើងវិញផងដែរ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានបង្ហាញនោះទេ ។

new
old

ទាកទងទៅនឹងផ្នែកថាមពលវិញ BYD Dolphin មុខមាត់ថ្មីនេះ ទទួលបានថាមពលចំនួន ៣ រួមមាន

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេះ ជម្រើសថ្មីបន្ថែម ។ ផ្គួបជាមួយអាគុយទំហំ ៤៤,៩២ គីឡូម៉ែត្រ ដល់ ៦០,៤៨ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ ដល់ ៥២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម