គំរូរថយន្ត Toyota Global Hiace BEV Concept ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួននៅប្រទេសជប៉ុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Auto Body បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Global Hiace BEV Concept ប្រភេទ Van ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 ដែលបានប្តូរឈ្មោះពី Tokyo Motor Show នៅប្រទេសជប៉ុន ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៨០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៩៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២១០ ម.ម ។ សម្រាប់រចនារចនានៅផ្នែកខាងក្រៅ គឺផ្តោតទៅលើភាពនប្រណិតជាមួយរូបរាងជាជ្រុង ដោយមានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខរចនាលាតសន្ទឹងពេញផ្ទៃខាងមុខ ក៏ដូចជាទ្វារូតចំហៀង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានទំហំធំទូលាយ និងបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ដែលរួមបញ្ចូលនៅបច្ចេកវិទ្យាជាច្រើនផងដែរ ។ បន្ថែមពីេនះ សម្រាប់បច្ចុប្បន្ននេះ Toyota មិនបានបង្ហាញព័ត៌មានលម្អិតអំពីថាមពលអគ្គិសនី ឬទំហំអាគុយរបស់ Global Hiace BEV Concept នៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម