BYD បញ្ចេញបច្ចេកវិទ្យាជំនួយការអ្នកបើកបកម្រិតខ្ពស់ថ្មី ភ្ជាប់ជាមួយប្រព័ន្ធ DeepSeek Ai

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់ដំណើការជាផ្លូវការនៅបច្ចេកវិទ្យាជំនួយអ្នកបើកបរកម្រិតខ្ពស់ ADAS “God’s Eye” ថ្មី ដែលត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធ DeepSeek AI ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយមិនគិតថ្លៃកាលពីខែមុន ។

ក្នុងនោះ សម្រាប់បច្ចេកវិទ្យាជំនួយអ្នកបើកបរកម្រិតខ្ពស់ ADAS “God’s Eye” គ្រោងនឹងបំពាក់នៅរថយន្តចំនួនដល់ទៅ ២១ ម៉ូដែលដែលមានតម្លៃចាប់ពីក្រោម ១ម៉ឺនដុល្លារឡើងទៅ រួមទាំងម៉ូដែល Seagull EV ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធនេះ ត្រូវចែកចេញជា ៣កម្រិត រួមមាន God’s Eye A , God’s Eye B និង God’s Eye C ដែលភ្ជាប់មកជាមួយកាមេរ៉ា និងសេនស័រ ដែលអាចជំនួយដល់ប្រព័ន្ធ Navigation system រួមទាំងជំនួយដល់បច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដែលមានលក្ខណៈពិសេសលើសពីប្រព័ន្ធកម្រិតខ្ពស់របស់អឺរ៉ុបមួយចំនួន។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិតរថយន្តយក្សប្រទេសចិនមួយនេះ មានគោលបំណងធ្វើបដិវត្តទីផ្សារបច្ចេកវិទ្យាបើកបរដោយខ្លួនឯងដោយផ្តល់ជូនវាក្នុងតម្លៃទាបជាងដៃគូប្រកួតប្រជែង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម