BYD ប្រកាសចេញឡាន Song MAX បំពាក់ដោយម៉ាស៊ីន Plug-in Hybrid

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត BYD នឹងធ្វើការប្រកាសចេញលក់នូវម៉ូឌែល Song MAX DM-i ប្រភេទ MPV ប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid ជាមួយនឹងតម្លៃចាប់ពី ២៣ ១៥៨ ដល់ ២៧ ៤១៧ ដុល្លារសម្រាប់ទីផ្សារនៅក្នងប្រទេសចិន។

សម្រាប់រថយន្ត Song MAX DM-i មានទំហំប្រវែង ៤ ៧១០ មម, ទទឹង ១ ៨១០ មម និងកំពស់ ១ ៦៩០ មម និងគម្លាតកង់មុខ-ក្រោយ ២ ៧៨៥ មម ។ បន្ថែមពីនេះការ​រចនា​ផ្នែក​ខាង​ក្រៅ​គឺ Dragon face ដោយប៉ាណាខាងមុខក្រូម៉េធំ, ចង្កៀងមុខ LED Matrix សងខាង និងថាសកង់ស្ព័រ ទំហំ ១៧ អ៊ិញ។ ខណៈដែលរថយន្តនេះប្រើប្រាស់គ្រោងឆ្អឺង e-platform 3.0។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះផ្នែកខាងក្នុងនៃរថយន្ត Song MAX DM-i ទទួលបានការរចនាទ្បើងប្រណីតជាមួយនឹងកៅអី ៣ ជួរ អាចបត់បានរាបស្មើ, អេក្រង់ធំកណ្តាលទំហំ ១២,៨អ៊ីញ, និងដៃចង្កូតអគ្គិសនីជាដើម។

រថយន្ត Song MAX DM-i បំពាក់ដោយម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥ លីត្រ ផលិតកម្លាំង ១០៩សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ផលិតកម្លាំង ១៩៤ ។ បន្ថែមពីនេះវាអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥៥ ឬ ១០៥ គីឡូម៉ែត្រ ។

រថយន្ត Song MAX DM-i ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដូចជា៖ ពោងការពារ ៦ ចំណុច, កាំមេរ៉ា ៣៦០ ដឺក្រេ, ជំនួយការបើកបរឆ្លាតវ៉ៃ DiPilot, ប្រព័ន្ធកំណត់ល្បឿនពេលបើកបរ, predictive emergency braking, ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅគន្លងផ្លូវ, ប្រព័ន្ធរំលឹកអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម