BYD Atto2 ត្រៀមចេញលក់នៅប្រទេសអូស្រ្តាលី ឯតម្លៃប្រហាក់ប្រហែលនៅកម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងនាំយករថយន្តអគ្គីសនីសុទ្ធ BYD Atto2 មកកាន់ទីផ្សារប្រទេសនេះ នៅចុងឆ្នាំ ២០២៥ ដែលតម្លៃលក់ រំពឹងថា ចាបពីខ្ទង់ ២ម៉ឺនដុល្លារជាង ។

BYD Atto2 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដោយអាចប្រើប្រាស់ថាមពល និងកញ្ចប់អាគុយដូចម៉ូដែលលក់នៅចក្រភពអង់គ្លេស គឺម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៦ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៥,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មនៅស្ថានីយ៍ល្បឿនលឿន បានពី ៣០-៨០% ប្រើរយៈពេល ២៨នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ compact-SUV នេះ គឺស្ថិតនៅចន្លោះម៉ូដែល Dolphin និង Atto3 មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឹង ១ ៨៣០ ម.ម កម្ពស់ ១ ៦៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាជាលក្ខណៈជាជ្រុង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាជាមួយពណ៌​ខ្មៅ និងពណ៌ត្នោត​ខ្ចីបញ្ជូលគ្នា កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ, ដំបូលកញ្ចក់ Panoramic sunroof និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម