BYD Dolphin Mini ឆ្នាំ២០២៤ សាកភ្លើងម្តងជិះបានជាង ៤០០គីឡូម៉ែត្រ ឯតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Dolphin Mini ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ២១ ៩៩០ ដល់ ២៣ ៩០០ ដុល្លារ នៅទីផ្សារអាមេរិកខាងត្បូង ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៧៨០ ម.ម ទទឹង ១ ៧១៥ ម.ម កំពស់ ១ ៥៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥០០ ម.ម ដោយបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៧៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉តូនម៉ែត្រ ទទួលបានជម្រើសអាគុយចំនួន ២ រួមានអាគុយទំហំ ៣០,០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងអាគុយទំហំ ៣៨,៨៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Dolphin Mini បានភ្ជាប់ជាមួយសង់ដារដូចជា ចង្កៀងមុខប្រភេទ LED មុខងារបើក-បិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៦អ៉ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ ខណៈនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ កៅអីស្បែកអាចលៃតម្រូវបាន ៦របៀប និងឧបករណ៍បំពងសំឡេង ៤ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម