[ទីផ្សារចិន] ជាមួយគ្នានិងការបង្ហាញរថយន្ត BYD Seal 06 ជាផ្លូវការ ក្រុមហ៊ុនផលិតរថយន្ត BYD ក៏បានបញ្ជេញនូវរថយន្ត BYD Qin L សេរ៊ីឆ្នាំ២០២៤ ប្រភេទ mid-size sedans ប្រើប្រាស់នូវម៉ាស៊ីនកូនកាត់ Plug-in Hybrid ជំនាន់ទី៥ ថ្មីរបស់ BYD ដែលអាចអោយរថយន្តរបស់ខ្លួនអាចបើកបានចម្ងាយ ២ ១០០km ដោយមិនចាំបាច់ឈប់ចាក់សាំង និងសាកថ្មនោះឡើយ។
សម្រាប់រថយន្ត BYD Qin L សេរ៊ីថ្មីនេះមានដល់ទៅ ០៦ជម្រើសឯណ្ណោះ ៖
- DM-i Leading តម្លៃ ១៣,៧៥០ដុល្លារសហរដ្ធអាមេរិក
- DM-i Transcendence តម្លៃ ១៥,១៥០ដុល្លារសហរដ្ធអាមេរិក
- DM-i Leading តម្លៃ ១៦,៥៥០ដុល្លារសហរដ្ធអាមេរិក
- DDM-i Transcendence តម្លៃ ១៧,៩០០ដុល្លារសហរដ្ធអាមេរិក
- DM-i Excellence តម្លៃ ១៩,៣០០ ដុល្លារសហរដ្ធអាមេរិក។
សម្រាប់រូបរាងខាងក្រៅរបស់រថយន្តនេះមានពីរជម្រើសគឺពណ៌សនិងពណ៌ប្រផេះ ដោយមានប៉ាណាមុខដ៏ធំដូចមាត់របស់សត្វនាគតុបតែងដោយរបាក្រូម៉េដាច់ៗ ចង្កៀងមុខ-ក្រោយរាងស្លីមប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញសម្រាប់ជម្រើស ៨០គីឡូម៉ែត្រ និង ១៨ អ៊ីញសម្រាប់ជម្រើស ១២០គីឡូម៉ែត្រ និងទ្វារដៃប្រភេទ Flush-door ជាដើម។
ចំពោះផ្នែកខាងក្នុងនិងប្រព័ន្ធម៉ាសុីនដំណើរការវិញមានលក្ខណៈដូចគ្នាទាំងស្រុងទៅនិងរថយន្ត BYD Seal 06 ដែរ។