[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Seal 06 ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Plug-in Hybrid ជាមួយតម្លៃលក់ដែលរំពឹងថាខ្ទង់ ២០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។
BYD Seal 06 ស៊េរីឆ្នាំ ២០២៤ មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម បំពាក់ជាមួយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣១៤ សេះ ផ្គួបជាមួយអាគុយទំហំ ១៥,៨៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩០គីឡូម៉ែត្រដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ នៅតែប្រើប្រាស់ការឌីស្សាញ BYD Ocean series ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រ និងដៃទ្វារប្រទេស Flash-door ជាដើម ។ ខណៈព័ត៌មានទាក់ទងទៅនឹងផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕