BYD Song Plus ឬ BYD Seal គ្រឿងទី ១លាន បានរំកិលចេញពីរោងចក្រជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសជាផ្លូវការថា ក្រុមហ៊ុនបានសម្រេចបាននៅការផលិតរថយន្ត BYD Song Plus គ្រឿងទី ១លានគ្រឿង ដែលជាប្រភេទរថយន្តអគ្គិសនី NEV និងលក់នៅអឺរ៉ុបក្រោមឈ្មោះ Seal U ។

គួរឲ្យដឹងថា រថយន្ត BYD Song Plus បានលក់លើសពី ១លានគ្រឿងក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីការចេញលក់ ដែលបានក្លាយជារថយន្ត SUV ថាមពលថ្មីដំបូងគេរបស់ប្រទេសចិនដែលឈានដល់ដំណាក់កាលដ៏សំខាន់នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន BYD Song Plus បំពាក់ប្រព័ន្ធម៉ាសុីនជំនាន់ថ្មីនេះដំណើរការដោយ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ប្រភេទ​ EHS160​ ផ្គួបជាមួយអាគុយប្រភេទ Blad battery ទំហំ ២៦,៦គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៤សេះ និងអាចបើកបរបានចម្ងាយ ១២៨គីឡូម៉ែត្រ ដោយមិនប្រើសាំង រួមទាំងអាចបើកបរបានចម្ងាយ ១៥០០គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម