មើលដឹងពីតម្លៃ Mercedes-AMG GLA 35 4MATIC ឆ្នាំ២០២១ ទើបចេញលក់នៅប្រទេសថៃ

(ប្រទេសថៃ) ក្រុមហ៊ុន Merceses-Benz Thailand បានធ្វើការប្រកាសចេញរថយន្ត Mercedes-AMG GLA 35 4MATIC ឆ្នាំ២០២១ ប្រភេទ Crossover ដែលមានសមត្ថភាពខ្ពស់ ក្នុងតម្លៃ ៣,១៩ លានបាត ឬស្មើនឹង១០៣ ៨៩៥ ដុល្លាររ។

សម្រាប់ម៉ូឌែលនេះ Mercedes-AMG GLA 35 4MATIC បានបំពាក់ជាមួយ ប៉ាណាមុខថ្មី, ចង្កៀងប្រភេទ Full-LED, កាងមុខ, Spoiler ខាងក្រោយ, ថាសកង់ទំហំ ១៩អ៊ីញ, អេក្រង់បង្ហាញព័ត៌មាន MBUX ទំហំ ១០,២៥អ៊ីញ, Touchpad, អេក្រង់កម្សាន្ត ដែលមានមុខងារ Apple Carplay, Android Auto, ផែនទី 3D និង 4G online Connectivity និងកៅអីបែបស្ព័ររបស់ AMG ព្រមទាំងដៃចង្កូតស្រោបដោយស្បែករលោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ វាក៏បានបំពាក់មកនូវមុខងារសុវត្តិភាព និងបច្ចេកវិទ្យា ដែលរួមមាន ប្រព័ន្ធជំនួយពេលចូលចំណត់, កាំម៉េរាក្រោយ, Active Brake Assist System, Distraction Warning, Automatic Balance Control, AMG’s High-performance Braking system និងបច្ចេកវិទ្យា AMG Performance 4MATIC។

រថយន្ត Mercedes-AMG GLA 35 4MATIC បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ មានកម្លាំង ៣០៦សេះ និងកម្លាំងបង្វិល ៤០០Nm ដំណើរការដោយប្រអប់លេខ ៨វគ្គ DCT 8G Dual-clutch និងប៉ុងពីរ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម\ម៉ ប្រើពេល ៥,១វិនាទី និងមានល្បឿនអតិបរមា ២៥០គ.ម\ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម