BYD Song Pro ឆ្នាំ ២០២៥ ប្រភេទ PHEV សាំងពេញជិះបាន ១ពាន់គីឡូម៉ែត្រជាង ឯតម្លៃខ្ទង់ ១មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Song Pro DM-I 5.0 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៨២ ដុល្លារ ដល់ ២០ ២៣២ ដុល្លារនៅទីផ្សារប្រទេសចិន ។

BYD Song Pro DM-I 5.0 ថ្មីនេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគញគិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៦០ សេះ និងកម្លាំងរមួល ៣៣៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រចេញពីថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១ ៤០០គីឡូម៉ែត្រនៅពេលចាក់សាំងពេញ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣៥នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានបំពាក់ប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រទំហំ ១៩អ៉ីញ ព្រមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមុខមុខងារ Auto Hold និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏វៃឆ្លាត DIDAS ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម