[បរទេស] ក្រុមហ៊ុន BYD បានដាក់ដំណើរការនាវាដឹកជញ្ជូនរថយន្តធំជាងគេបំផុតរបស់ពិភពលោក BYD Shenzen ដែលជានាវាថ្មី មានសម្ថតិភាពផ្ទុករថយន្តបានដល់ ៩ ២០០ គ្រឿង ក្នុងគោលបំណងពង្រីកទីផ្សាររបស់ខ្លួនទៅក្រៅប្រទេសដើម្បីស្វែងរកចំណែកទីផ្សារពិភពលោកបន្ថែមទៀតនៅឆ្នាំ ២០២៥ ។
គួរឲ្យដឹងថា BYD បានលក់រថយន្តអគ្គិសនីថាមពលថ្មី (NEVs) ចំនួន ៤,២៤ លានគ្រឿងកាលពីឆ្នាំមុន ច្រើនជាង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះរួមមានរថយន្តអគ្គិសនី (EVs) និង Plug-in hybrids (PHEVs) ។
មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាក្រុមហ៊ុនផលិតរថយន្តជាច្រើនមិនទាន់បញ្ចេញលទ្ធផលលក់ពេញមួយឆ្នាំក៏ដោយ ក៏ BYD ត្រូវបានគេរំពឹងថានឹងលក់ដាច់ជាងក្រុមហ៊ុនដូចជា Ford, Honda និង Nissan ។ ទន្ទឹមនឹងនេះ នៅឆ្នាំនេះអាចនឹងកាន់តែធំសម្រាប់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសចិនទៀតផង។
យោងតាមរបាយការណ៍ថ្មីពីសេវាកម្មព័ត៌មានចិន (តាមរយៈ IT Home) នាវា BYD Shenzen ដែលជាកប៉ាល់ ro-ro (roll-on/Roll-off) ទី ៤ របស់ក្រុមហ៊ុន BYD ខណៈនាវាទី ១ គឺ BYD Explorer No ត្រូវបានដាក់ឲ្យដំណើរការកាលខែមករា ឆ្នាំ ២០២៤ ៕