BYD និង Geely ជាប់ឈ្មោះជាក្រុមហ៊ុនលក់រថយន្ដដាច់ជាងគេនៅចិនកាលពីខែមុន

យោងតាមរបាយការណ៍ពីសមាគមរថយន្ត (CPCA) បានឲ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០២៥ រថយន្តលក្ខណៈគ្រួសារចំនួន ១.៧៥៥ លានគ្រឿង (ប្រភេទ sedan, SUV, និង MPV) ត្រូវបានលក់ចេញនៅក្នុងប្រទេសចិនកាលពីខែមុន ហើយមានការកើនឡើង ១៤.៥% បើធៀបនឹងឆ្នាំមុន និងថយចុះ ៩.៤% បើធៀបនឹងខែមុន ដែលនាំឲ្យបរិមាណលក់សរុបប្រចាំឆ្នាំកើនឡើងដល់ ៦.៨៧២ លានគ្រឿង។

BYD TANG: The 7-Seater All-Electric Performance SUV | BYD Europeក្រុមហ៊ុន BYD នៅ​តែ​បន្ត​នាំមុខគេក្រោយលក់រថយន្ដបានចំនួន ២៦៩ ០០០គ្រឿង កាលពីខែមេសា ខណៈក្រុមហ៊ុន Geely ឈរលេខ២ លក់រថយន្ដបាន ២១០ ០០០គ្រឿង និងលេខ៣ ក្រុមហ៊ុន FAW-Volkswagen លក់រថយន្ដ ១១១ ០០០ គ្រឿង។ ម្យ៉ាងវិញទៀត ម៉ាក​យីហោ​ដែល​ជា​ការ​បណ្ដាក់ទុន​រួមគ្នា (joint venture brands) បាន​លក់​រថយន្ត​បាន ៤៤០ ០០០ គ្រឿង ថយ​ចុះ ៣% បើ​ធៀប​នឹង​ឆ្នាំ​មុន និង ៨% បើ​ធៀប​នឹង​ខែ​មុន។ ជាពិសេស ចំណែក​ទីផ្សារ​លក់​​របស់​ម៉ាក​យីហោ​អាល្លឺម៉ង់ ជប៉ុន និង​អាមេរិក មាន ១៥.៦%, ១២.២% និង ៤.៨% ។

Geely Auto Unveils the EX5 Electric SUV at 2024 Automechanika Frankfurtរថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ប្រើ​ថាមពល​ថ្មី (new energy passenger vehicles) ចំនួន ៩០៥ ០០០ គ្រឿង​ត្រូវ​បាន​លក់ចេញ ​មានការ​កើន​ឡើង ៣៣.៩% បើ​ធៀប​នឹង​ឆ្នាំ​មុន និង​ជា​ការ​ថយ​ចុះ ៨.៧% បើ​ធៀប​នឹង​ខែ​មុន ដោយ​សម្រេច​បាន​អត្រា​ជ្រៀតចូល (penetration rate) ៥១.៥%។ ចាប់ពី​ខែ​មករា ដល់​ខែ​មេសា ការ​លក់​រាយ​សរុប​បាន​ឈាន​ដល់ ៣.៣២៤ លាន​គ្រឿង ដែល​ជា​ការ​កើន​ឡើង ៣៥.៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម