CEO ក្រុមហ៊ុន McLaren ដាច់ចិត្តលក់ឡាន McLaren 720S របស់ខ្លួន

រថយន្តរបស់លោក Mike Flewitt នាយកប្រតិបត្តិក្រុមហ៊ុន McLaren ដែលជាម៉ូដែល 720S ត្រូវបានប្រទះឃើញដាក់លក់នៅលើវិបសាយលក់រថយន្តនៅអង់គ្លេសឈ្មោះថា O’Kane Lavers’។

រថយន្តដែលដាក់លក់នេះមានប្រើប្រាស់ទឹកថ្នាំពណ៌ខៀវដែលមានឈ្មោះថា McLaren Special Operations Defined Paris Blue និងប្រើប្រាស់យ៉ាន់ប្រភេទ 10-spoke ផងដែរ។ កៅអីខាងក្នុងដើមឡើយគឺជាប្រភេទកៅអីប្រណាំង ប៉ុន្តែលោក Mike Flewitt បានប្ដូរមកប្រើប្រាស់ជាកៅអីដែលអាចសារ៉េបានច្រើនបែបជំនួសវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះបានដាក់លក់ក្នុងតម្លៃ ២២៦ ២៩៥ដុល្លារ ដោយទើបប្រើប្រាស់បានចម្ងាយ ១០ ៩០៣ម៉ាយ ហើយមានការធានាដែលមានសុពលភាពរហូតដល់ខែកក្កដាឆ្នាំក្រោយ។

គួរដឹងថារថយន្ត McLaren 720S ថ្មីសន្លាងមានដាក់លក់នៅអង់គ្លេស ក្នុងតម្លៃប្រមាណជា ៤២ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម