[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Changan CD701 ប្រភេទ SUV កាត់ Pick-up ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចូលជាផលិតកម្មដ៏ធំនៅឆ្នាំ ២០២៤ ក្នុងប្រទេសចិន ។
រថយន្តនេះ ផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនី SDA smart electric platfrom របស់ Changan ត្រូវបានដាក់ជារថយន្តប្រភេទ SUV អគ្គិសនីសុទ្ធដ៏ទំហំធំ ដោយមានប្រវែងតួខ្លួនសរុប ៥ ០០០ ម.ម ទទឹថ ១ ៩៧០ ម.ម កំពស់ ១ ៦៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១០០ ម.ម ដែលអាចដឹងពីការប្តូររបៀប dual-mode រវាងរថយន្ត SUV និងរថយន្តភីកអាប់។ ការរចនាទាំងមូលបែបអនាគត ផ្នែកខាងមុខប្រើប្រាស់ចង្កៀងមុខរាងអក្សរ C ប្រភេទ dot matrix ជាមួយក្រាហ្វីកបែបឌីជីថលត្រូវបានដាក់នៅចន្លោះចង្កៀងដែលបង្ហាញព័ត៌មានដូចជាឈ្មោះរថយន្ត E0 និងព័ត៌មានអំពីអាគុយ ខណៈផ្នែកខាងក្រោយក៏មានអេក្រង់បង្ហាញឌីជីថលផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ ជារថយន្តប្រភេទ ៥ កៅអី ដោយនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ដៃចង្កូតរចនាថ្មី ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ផងដែរ ។
សម្រាប់ផ្នែកសំខាន់ៗរបស់រថយន្តនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Changan ដែលគាំទ្រមុខងារដូចជាការសាកថ្មដោយស្វ័យប្រវត្តិសម្រាប់ស្ថានីយសាកថ្មជាដើម។ លើសពីនេះ Changan អះអាងថា CD701 នឹងក្លាយជារថយន្តដំបូងគេរបស់ពិភពលោកដែលបំពាក់ដោយបច្ចេកវិទ្យាទំនាក់ទំនងតាមផ្កាយរណប vehicle satellite communocation technology ដែលអាចទំនាក់ទនងបានទូទាំងពិភពលោក ព្រមទាំងអាចភ្ជាប់អ៉ីនធឺណិតបានគ្រប់ពេល និងមិនដាច់ការតភ្ជាប់ណាមួយឡើយ៕